សហគមន៍នេសាទ ប្រតិកម្ម នឹងការដោះលែងជនសង្ស័យប្រព្រឹត្តបទល្មើសក្រោយការបង្ក្រាប!!

0

ខេត្តស្ទឹងត្រែង៖  សហគមន៍នេសាទបានប្រមូលផ្ដុំគ្នា ហើយបានលើកឡើងថា.ក្រោយពីចាប់បានជនសង្ស័យប្រព្រឹត្តបទល្មើសនេសាទបញ្ជូនទៅឲ្យសមត្ថកិច្ច ក្រោយមកបានត្រឹមពីរថ្ងៃបែរជាដោះលែងវិញ ។

ការប្រមូលផ្តុំគ្នា និងលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅឃុំកោះសំពាយ ក្នុងស្រុកសៀមបូក កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីមានការដោះលែងជនប្រព្រឹត្តបទល្មើសនេះ ធ្វើឲ្យសហគមន៍ការពារនេសាទ មានការអស់ជំនឿទៅលើសមត្ថកិច្ច និងប្រព័ន្ធតុលាការ ថែមទៀតផង ។

លោក វ៉ែន ចាន់រស្មី ប្រជាសហគមន៍ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក បានលើកឡើងផងដែរថាៈបទល្មើសឆក់ត្រី នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រដែលលោកគ្រប់គ្រង គឺមិនមានការថយចុះនូវបទល្មើសនេសាទនោះទេ ។ ផ្ទុយទៅវិញ បែរជាកាន់តែមានការកើនឡើងគួរឲ្យព្រួយបារម្ភ ។ លោកបន្តថាៈបណ្ដាញសហគមន៍របស់លោ
កមានមិនមានសិទ្ធិពេញលេញដូចកងកម្លាំងសមត្ថកិច្ចឡើយ គឺមានតែសិទ្ធិគ្រប់គ្រង ។ ហេតុនេះហើ
យបានជាអ្នកប្រព្រឹត្តបទល្មើសមិនមានការខ្លាចរអារ និងសហគមន៍នោះឡើយ។

ប្រជាសហគមន៍ បានលើកឡើងបន្ថែមទៀតថាៈក្រោយសហគមន៍បង្ក្រាបបានអ្នកប្រព្រឹត្តបទល្មើស គឺត្រូវប្រគល់ជូនទៅជំនាញ ។ ហើយការងាររបស់សហគមន៍រាល់ថ្ងៃ គឺត្រូវបានប្រឈម និងអ្នកប្រព្រឹត្តបទ
ល្មើសដែលរស់នៅក្នុងមូលដ្ឋានជាមួយគ្នា ។ សហគមន៍ធ្វើការងារមិនមានសិទ្ធិពេញលេញ គឺមានតែទឹក
ចិត្ត ក៏នឹងត្រូវប្រឈមមុខជាមួយឧបសគ្គគ្រប់បែបយ៉ាងចំពោះមុខ ទោះបីហាលភ្លៀង ហាលខ្យល់ ក៏នៅតែបំពេញការងារទាំងយប់ទាំងថ្ងៃ ដើម្បីឃ្លាំមើល និងបង្ក្រាបជនល្មើស ។ ពេលខ្លះ បំពេញការងារត្រូវចំណាយថវិកាផ្ទាល់ខ្លួន ហើយមិនមានប្រាក់ចំណូលដល់អ្នកផ្ទះ សោះឡើយ ។

សហគមន៍ ក៏បានរំលឹកប្រាប់ដែរថាៈកាលពីពេលកន្លងទៅថ្មីៗនេះសហគមន៍បានបង្ក្រាបបទល្មើសឆក់ត្រី និងបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ដកហូតបានភស្តុតាងគ្រប់គ្រាន់ ហើយជនប្រព្រឹត្តបទល្មើសនោះ ក៏មានការជាប់ពាក់ព័ន្ធ និងគ្រឿងញៀន ប្រើប្រាស់អាវុធកែច្នៃ និងដាវសាម៉ូរ៉ៃជាដើម ក៏នឹងបានកសាងសំណុំរឿង បញ្ជូនទៅឲ្យជំនាញ ។ ក្រោយមកជំនាញក៏បានបញ្ជូនសំណុំរឿងបន្តទៅឲ្យនគរបាលប្រឆាំងគ្រឿងញៀន និងបន្តទៀតទៅតុលាការ បានតែពីរថ្ងៃប៉ុណ្ណោះ បែរជាមានការដោះលែងទៅវិញ ធ្វើឲ្យសហគមន៍ដែលខិតខំបង្ក្រាប អស់ជំនឿមិនចង់ នឹងមិនចង់បន្តការងារទៀតឡើយ ។

ក្នុងពេលប្រមូលផ្តុំគ្នានោះ សហគមន៍ បានស្នើឲ្យមានការអនុវត្តច្បាប់ទៅលើជនល្មើស ដែលប្រព្រឹត្តខុស
ច្បាប់ ត្រូវតែទទួលទោស ដោយមិនត្រូវឲ្យមានការដោះលែងភ្លាមៗតាមហេតុផលណាមួយនោះឡើ
យ ៕ ដោយ ដេង ម៉ាវិន