ខេត្តព្រះសីហនុ៖បើទោះជាកំពុងជួបវិបត្តិជម្ងឺកូវីដ១៩ជាសកលក្តីក្រុមហ៊ុនលនស៊ីធីឡូតធឺសស៊ីថោននៅព្រឹកថ្ងៃ២២កុម្ភៈ២០២១បានធ្វើពិធីបញ្ចុះបឋម សិលាបើកការដ្ឋានសាងសង់ បុរី លំនៅដ្ឋាន លើទីតាំងដី ស្ថិតនៅក្នុង បិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ត្រង់ចំណុចខាងលើចំណោតអូរត្រាវ ជាប់នឹងផ្លូវជាតិលេខ៤ដោយ ប្រើប្រាស់ទុនជាង១០០លានដុល្លាអភិវឌ្ឍន៍គម្រោងសាងសង់បុរីលំនៅដ្ឋានក្នុងខេត្តព្រះសីហនុរួមចំណែកអភិវឌ្ឍន៍ លើ វិស័យអចលទ្រព្យ ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនោះក៏មានវត្តមានជា កិត្តិយស ពីសំណាក់ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ព្រមទាំងវត្តមានឯកឧត្តម លោក ជំទាវ លោក លោក ស្រី តាមស្ថាបន័រដ្ឋនិងវិសយ័ឯកជន។
លោក តុល លន ស្ថាបនិកក្រុមហ៊ុនលន ស៊ីធី ឡូតធឺសស៊ីថោន ក្រុងព្រះសីហនុ មានប្រសាសន៍ថា គម្រោងនេះនឹងអភិវឌ្ឍន៍លើផ្ទៃដីជិត ៦៦ ហិកតា ដែលមានការ សាងសង់ជាលំនៅដ្ឋាន ផ្ទះ ល្វែង បុរី វីឡា សម្រាប់លក់ជូនអតិថិជន និងសាងសង់បន្ថែម នូវហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗទៀតរួមមាន សាលារៀន សួនច្បារ ស្ថានីយ៍ប្រេង ឥន្ទនៈ អាហារដ្ឋាននិងកន្លែងហាត់ប្រាណជាដើម ក្រោមទុន វិនិយោគ រហូតដល់ ជាង១០០លាន ដុល្លារអាមេរិក ក្នុងនោះក្រុមហ៊ុនក៍បានគោរពថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនា បតីតេជោហ៊ុនសែនដែលបានដឹកនាំប្រទេសជាតិនាំមកនូវសុខសន្តិភាពបង្កឱកាសដល់ការវិនិយោគនិងការអភិវឌ្ឍន៍ប្រទេស ជាតិ។
លោក រុណ រដ្ឋា នាយកប្រតិបត្តិគម្រោង លន ស៊ីធី ឡូតធឺសស៊ីថោន ប្រាប់ពីការសាងសង់នេះដែរថា ក្រុមហ៊ុននឹងសាងសង់នូវសំណង់លំនៅដ្ឋាន ផ្ទះវីឡា ព្រមទាំងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ដែលធានាគុណភាព ស្តង់ដា តាមបទដ្ឋានវិស្វកម្មនិងស្ថាបត្យកម្ម ជាមួយនិងសោភ័ណ្ឌភាព និងភាពសុីវិល័យសម័យថ្មី ដើម្បីផ្តល់ជូនអតិថិជន។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះលោក ចំរើន អភិបាលខេត្តព្រះសីហនុ លើកឡើងថាទោះ បីជាប្រទេសកម្ពុជានិងពិភពលោកព្រួយបារម្ភចំពោះជម្ងឺកូវីដ១៩ក្តីប៉ុន្តែចំពោះការវិនិយោគលើវិស័យអចលនៈទ្រព្យ និងការសាងសង់សំណង់ផ្ទះល្វែង វីឡា បុរី លំនៅដ្ឋានក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាពជាបន្តបន្ទាប់ស្របពេលដែលខេត្តនេះគឺជាខេត្តតំបន់ឆ្នេរមួយមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ភ្លើងបំភ្លឺផ្លូវនិងសំណង់អាគារតូចធំក្នុងក្រុងព្រះសីហនុក៏ដូចជាតាមតំបន់ទេសចរណ៍នានាហើយមួយវិញទៀតខេត្តព្រះសីហនុសំបូរទៅដោយរមណីយ៍ដ្ឋានទេសចរណ៍ដើម្បីអោយភ្ញៀវមកទស្សនា និងលេងកំសាន្ត។ ជាមួយនឹងការគាំទ្រ លើកទឹកចិត្តចំពោះដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុន លន ស៊ីធី ក្នុងខេត្តព្រះសីហនុ លោកអភិបាល ខេត្តព្រះសីហនុ ក៏បានណែនាំដល់ក្រុមហ៊ុនឲ្យយកចិត្តទុកដាក់ អនុវត្តន៍ វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩តាមបច្ចេកទេសរបស់ក្រសួងសុខាភិបាលជាចាំបាច់នៅក្នុងការដ្ឋានផ្ទាល់ ស្របពេលដែលវិធានការ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កំពុងធ្វើឡើងគ្រប់ទី កន្លែង៕នាគសមុទ្រ