យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីត១៩នៅបន្ទាយមានជ័យធ្វើលើកដំបូងលើមន្ត្រីពេទ្យ នគរបាល…ប្រចាំមណ្ឌល

បន្ទាយមានជ័យ៖យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីត១៩ នៅបន្ទាយមានជ័យនឹងចាប់ធ្វើលើកដំបូងនៅព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២១នេះ ។ប៉ុន្តែមានអាទិភាពលើតែមន្ត្រីពេទ្យ  កម្លាំងនគរបាលដែលបំពេញការងារប្រចាំមណ្ឌលចត្តាឡីស័កនានាតែប៉ុណ្ណោះ ព្រោះគោលដៅនេះត្រូវបានកំណត់រួចហើយ ហើយវ៉ាក់សាំងក៏មានកំណត់ដែរ នេះបើតាមករអោយដឹងពី លោកវេជ្ជបណ្ឌិតឡេ ច៍ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។

    លោកបានបន្តថា ៖ ទីតាំងដែលបើកផ្តល់យុទ្ធនាការចាក់វ៉ាក់សាំងចិនសុីណូហ្វាម(SinoFarm)  បង្ការជម្ងឺកូវីត១៩នោះមាន៤ ទីតាំងគឺ ១/មន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុន មង្គលបូរី   

នៅទីនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តនិងមន្ត្រីក្រុមការងារនឹងទៅចូលរួមសកម្មភាពមុនគេ ។២/នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។៣/មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនិង៤/មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ។

    ទោះជាយ៉ាងណា លោកឡេ ច័ន្ទសង្វាត បានបង្ហើបដែរថា ៖ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តក៏បានស្នើផ្ទាល់ទៅ ឯកឧត្ដម សាស្ត្ច្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដេរ លើមុខសញ្ញាមន្ត្រីមួយចំនួនទៀតដែលមានអាទិភាពត្រូវចាក់វ៉ាក់សាំងចិននៅមុនគេក្នុងខេត្តដែរ។

    ក្នុងការចាកវាក់សាំលើកដំបូងនៅខេត្តនេះក៍មានអភិបាលរងខេត្ត ប្រធាន អនុប្រធានមណ្ឌលចត្តាឡីស័ក អភីបាលអភិបាលរងស្រុក ក្រុង និងមន្ត្រីបំពេញការងារជាប្រចាំនៅមណ្ឌលចត្តាឡីស័ក..ប្រមាណ១០០នាក់បានមកចាក់វាក់សាំងតាមទីតាំងដែបានកំណត់ខាងលើ ៕ដោយ៖ឃិន គន្ធា