បន្ទាយមានជ័យ៖រដ្ឋបាលក្រុងប៉ោយប៉ែតនិងកងកម្លាំងនគរបាល កងរាជអាវុធហត្ថ កងទ័ព កាលពីល្ងាចនិងរាត្រីថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងបន្ថែម ហើយក៏ចុះត្រួតពិនិត្យនិងដាក់បញ្ជាជាក់ស្តែងអោយម្ចាស់ឬអ្នកទទួលខុសត្រូវត្រូវផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបឌីស្កូតែក បៀរហ្កាដិន) នានា នៅក្នុងនិងក្រៅប្លុកកាសុីណូនៃក្នុងតែបើកដំណើរការធ្វើអាជីវកម្ម។ពោលគឺបានបំពានលើបម្រាមរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍និងអាជ្ញាធរដែនដី ។
លោក គាត ហ៊ុល អភិបាលក្រុុងនិងជាប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែតបានអោយដឹងថា៖ ដោយអនុវត្តន៍តាមបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយបថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកបានដឹកនាំនាយ នាយរងកងកម្លាំងទាំង៣ប្រភេទៀត ក្រុមការងារ សហការជាមួយ កម្លាំងសមត្ថកិច្ចប្រដាប់អាវុធ រួមមានកម្លាំងអធិការក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ឯក សៅ សារឿន អធិការ
កម្លាំងកងរាជអាវុធហត្ថក្រុងដឹកនាំដោយ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធអហ្ថ ក្រុងប៉ោយប៉ែត កម្លាំងសឹករងក្រុង បានធ្វើការចុះ ពិនិត្យ គ្រប់ ទីតាំង KTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) បានធ្វើការណែនាំដល់ម្ចាស់អាជីវកម្មភោជនីយដ្ឋាន ផ្អាកបើកឭទទួលភ្ញាវ មួយរយៈសិនតាមគោលនយោបាយ របស់ថ្នាក់ដឹកនាំ ព្រមទាំងបានជូនលិខិត ណែនាំរបស់ក្រសួង ផងដែរ ។
លោក គាត ហ៊ុល អភិបបលក្រុងនិងឫប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានព្យាយាមមកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសជំរុញការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សុមរំលឹកថា មកទល់រាត្រីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត នៅតែមានក្លឹបកំសាន្ត ក្លឹបឌីស្កូតែក ខារ៉ាអូខេ បៀររហ្កាដិន នានានៅប្លុកកាសុីណូនិងនៅក្រៅប្លុកកាសុីណូដែលដូចជាមានអភ៌យឯកសិទ្ធិឬការការពារពិសេស ព្រោះពួកគេមិនទាន់បីទឬផ្អាកសកម្មភាពនៅឡើយ ។
ពោលគឺម្ចាស់ក្លឹបទាំងនោះ ហាក់ដូចមើលរំលង អនុសាសន៏របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចលិខិតរបស់ក្រសួងទេសចរណ៍នៅឡើយ ។
ក្មុងនោះក៏បានអនុញ្ញាត ឲ្យជនបរទេសចូលលេង គឺមានដូចជាជនជាតិ ចិន ឥណ្ឌូនេសុី មាឡេសុី ថៃ ..និងក៏មានយុវជនខ្មែរផងដែរ ។
ក្លឹបទាំងនោះមានដូចជា÷ ក្លឹបរេច(REC ជ្រកក្រោមស្លាកកាស៊ីណូក្រោនរីសត ) របស់កូនស្រីនៃលោកឧកញ៉ាកុកអាន , ថាច់ដោន(Touch Down) , ខារ់ាអូខេខេវន្ត័ (Karaoke K 1 ) មានថៅកែឈ្មោះជិន សៅ, ក្លឹប/ខារាអូខេ បៀរហ្គាដិន អិចស្តារថៅកែជនជាតិចិន។
ក្លិបទាំងនេះស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ។
លោកកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អោយដឹងកាលពីថ្ងៃទី២៣ខែកុម្ភឆ្នាំ២០២១ ថា៖ បញ្ហាក្លិបកំសាន្ត ខារ៉ាអូខេ បៀហ្កាដិន ផង ត្រូវមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបបានណែនាំផ្ទាល់និងចេញឲសេចក្តីជូនដំណឹង ក៏បានអនុវត្តហើយ ៕ដោយ៖ឃិន គន្ធា