ឯកឧត្តម គួច ចំរើន បានរំលឹកណែនាំមន្ត្រីអោយមានសាមគ្គីភាព សហការគ្នាធ្វើការងារ តាមតួនាទីភារកិច្ចប្រកបដោយឆន្ទ: មនសិការការទទួលខុសត្រូវនិងយកចិត្តទុកដាក់បំរើសេវាសាធារណៈជូនពលរដ្ឋអោយបានលឿន មានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព

ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អញ្ជើញប្រកាសមុខតំណែងថ្មីមន្ត្រីរាជការសាលាខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថារដ្ឋបាលខេត្ត និងក្រុមប្រឹក្សាខេត្ត បានពិនិត្យនិងសម្រេចធ្វើការផ្លាស់ប្តូរភារកិច្ច ប្រកាសមុខតំណែងដោយផ្អែកលើលក្ខណៈសម្បត្តិ និងតម្រូវការចាំបាច់ក្នុងការបំពេញការងាររបស់មន្ត្រីរាជការសាលាខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន បានរំលឹកណែនាំមន្ត្រីអោយមានសាមគ្គីភាព សហការគ្នាធ្វើការងារ តាមតួនាទីភារកិច្ច
ប្រកបដោយឆន្ទ: មនសិការនិងការទទួលខុសត្រូវនិងយកចិត្តទុកដាក់បំរើសេវាសាធារណៈជូនពលរដ្ឋអោយបានលឿន មានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។
សូមបញ្ជាក់ថា ១.លោក ឌឹម វី នាយកទីចាត់ការរដ្ឋបាល ត្រូវផ្ទេរឱ្យទទួលមុខតំណែងជានាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ។
២.លោក ជា បាឈុន ជាប្រធានអង្គភាពច្រកចេញចូលតែមួយ ត្រូវបានផ្ទេរភារកិច្ចទៅជានាយកទីចាត់ការរដ្ឋបាលសាលាខេត្តព្រះសីហនុ។
៣.លោកស្រី ម៉ាក សំណាង នាយិការងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ផ្ទេរឱ្យទទួលមុខតំណែងជាប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ។

គួររំលឹកថាកាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក៏បានធ្វើការក្រើនរំលឹកផងដែរ ដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់បម្រើសេវាធារណៈជូនពលរដ្ឋអោយល្អប្រសើរ មានតម្លាភាព គុណភាព រហ័ស ធ្វើយ៉ាងអោយប្រជាជន មានជំនឿទុកចិត្ត។
ក្រៅពីនេះឯកឧត្តមក៏បានជម្រុញអោយខិតខំសម្របសម្រួលដោះស្រាយបញ្ហានៅក្រៅប្រពន្ធ័តុលាការអោយអស់ពីលទ្ធភាពជូនប្រជាជននៅតាមមូលដ្ឋាន។
បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយបានល្អ ក្តាប់ឬគ្រប់គ្រងសាធារណៈមតិអោយបានច្បស់លាស់ ត្រូវទទួលយក កង្វល់ តម្រូវការ សំណូមពរនិងដោះស្រាយអោយបានទាន់ពេលវេលាជូនពលរដ្ឋក្នុងដែនគ្រប់គ្រងរបស់ខ្លួនប្រកបដោយការទទួលខុសត្រួវខ្ពស់។
(សាវ៉ុន)