កំពង់ធំ៖បន្ទាប់ពីប្រទេសកម្ពុជាទទួលរងនូវសម្ពាធខ្យុះព្យុះ បណ្តាឲ្យតាមខេត្តក្រុងមានភ្លៀងធ្លាក់ជោគជាំស្ទើតែជារៀងរាល់ថ្ងៃ ជាពិសេសខេត្តកំពង់ធំ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅតាម បណ្តោយស្ទឹង មានការព្រួយបារម្ភណ៍ ដោយសារទឹកជំនន់ ដែលបង្ករឲ្យដំណាំកសិកម្ម ឧស្សាហកម្ម ទទួល រងនូវការខូចខាត។ ជាក់ស្តែងកំរិតទឹកស្ទឹងសែន បានបន្ថែមល្បឿនឡើងជាលំដាប់
បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់ បូកផ្សំជាមួយនឹងកំលាំងទឹកហូរសំម្រុកមកពីខេត្តព្រះវិហារ បានធ្វើឲ្យទឹកស្ទឹងសែនមានកំលាំងហូរខ្លាំងចុះទៅបឹងទន្លេសាប ជាទូទៅខេត្តកំពង់ធំ មានស្ទឹងចំនួន៤ក្នុងនោះ ស្ទឹងស្ទោង ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង និងស្ទឹងសែន សម្រាប់រំដោះទឹកភ្លៀងទៅទន្លេសាប មូលហេតុដែលបណ្តាលឲ្យ ខេត្តកំពង់ធំ មានទឹកជំនន់ជារៀងរាល់ឆ្នាំ ក៏ដោយសារតែ ខេត្តកំពង់ធំមានផ្ទៃដីជាប់នឹងបឹងទន្លេសាប នៅពេលដែលទឹក ហូរចូលទន្លេមិនទាន់បង្ករឲ្យមានទឹកជំនន់ ពេលខ្លះទឹកទន្លេឡើងច្រាលមកវិញ ធ្វើអោយលិចលំនៅដ្ឋានប្រជាពលរដ្ឋផងដែរ។ 
បើតាមការឲ្យដឹងពីមន្ត្រីធនធានទឹក ខេត្តកំពង់ធំ បានឲ្យដឹងថា ដោយខេត្តកំពង់ធំ មានភ្លៀងធ្លាក់ ជារៀងរាល់ថ្ងៃ បណ្តាលឲ្យទឹកស្ទឹងឡើង បើគិតត្រឹមថ្ងៃទី ០២ ខែ សីហា ឆាំ្ន២០១៤ ទឹកស្ទឹងសែន មានកំពស់ ១២,០០ម៉ែត្រ..លើសពីរថ្ងៃទី ២៨ ខែកក្ដដា កន្លង់ផុតទៅថ្មីៗ និងមិនទាន់ឈានដល់ការប្រកាសអាសន្ននៅឡើយទេ តែបើតាមការប្រកាស់ ក្រសួងធនធានទឹក និងឧតុនិយម ប្រទេសកម្ពុជាមានសម្ពាធទាប និងទទួលរងនូវបរិមាណទឹកភ្លៀង ជាច្រើនថ្ងៃទៀត។
នៃឳកាសនោះដែរឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមបណ្តោយមាត់ស្ទឹងទាំង៤ខាងលើនេះ សូមឲ្យ មានការប្រុងប្រយ័ត្ន ថែរក្សាកូនចៅ និងសត្វពាហនៈ ដំណាំកសិកម្ម ព្រមទាំងសម្ភារៈផ្សេងៗការពារដោយ កុំឲ្យមានការខូចខាត បាត់បង់ដោយសារទឹកជំនន់ ព្រមទាំងថែរក្សាសុខភាពអានាម័យ កូនចៅកំឪ្យផឹកទឹកឆៅព្រោះវាអាចកើតជំងឺរាកបាន ដែលវាមកតាមទឹកជំនន់។ ដោយផន សុខជាតិ



































