សៀមរាប=បុរសម្នាក់ឈ្មោះភាជភាវរស់នៅភូមិស្ពានតូចឃុំឫស្សីលោកស្រុកជីក្រែងបានទន្ទ្រានដីព្រៃដែលជាគំរបព្រៃដីលិចទឹកនៅចំណុចខាងត្បូងត្រពាំងដូនក្តាន់ខាងជើងត្រពាំងដងហាក់ស្ថិតនៅភូមិបឹងឃុំឫស្សីលោកស្រុកជីក្រែង។លោកភាជភាវបានទន្រ្ទានដីនៅចំណុចនេះជិត២០ហិតាបង្កបង្កើនផលស្រូវប្រាំងសង់រោងដ៏ធំខ្ពស់យ៉ាងស្ងាត់ជ្រងំនៅក្នុងព្រៃជៅ។នៅពេលដែកអ្នកសារព័ត៌មានចុះទៅយកព័ត៌មាននៅចំណុចខាងលើនេះសួរអំពីមួលហេតុដែលគាត់ហ៊ានទន្រ្ទានព្រៃលិចទឹកនៅតំបន់បី(ដីរដ្ឋ)ធ្វើជាកម្មសិទ្ធិរបស់ខ្លួនលោកភាជភាវនិយាយថាដីនេះគឺជាដីកេរ្ដិ៍ដូនតារបស់លោកតាំងពីសម័យរាស្ត្រនិយមទើបលោកហ៊ានទន្រ្ទានដីទាំងនេះយកមកធ្វើជាកម្មសិទ្ធិ។
ពាក់ព័ន្ធនឹងករណីខាងលើនេះអ្នកស្រីសែនសុផលមេឃុំឫស្សីលោកនិយាយប្រាប់អ្នកសារព័ត៌មានថាអ្នកស្រីធ្លាប់បានហៅលោកភាជភាវមកអប់រំដែលតែលោកភាជភាវមិនព្រមស្ដាប់ដោយនិយាយបញ្ច្រាសមកវិញថាដីទីនោះគឺជាដីកេរ្តិ៍មរតករបស់ដូនតារបស់ខ្លួនតាំងពីសម័យរាស្ត្រនិយមមកម្លេះ។អ្នកស្រីបានបន្តទៀតថាអ្នកស្រីធ្លាប់ហៅប្រជាពលរដ្ឋមកប្រជុំអប់រំហាមប្រជាពលរដ្ឋទន្រ្ទានដីព្រៃលិចទឹកទាំងនោះព្រោះដីព្រៃលិចទឹកទាំងនោះបច្ចុប្បន្នគឺជាដីរបស់រដ្ឋទើបគ្មានប្រជាពលរដ្ឋណាហ៊ានទន្ទ្រាន។ទន្ទឹមនឹងនោះដែរអ្នកស្រីសែនសុផលនិយាយថាគាត់ពិតជាមានការព្រួយបារម្មណ៍ខ្លាចព្រៃលិចទឹកបាត់បង់ក្នុងពេលឆាប់នេះព្រោះអ្នកស្រីធ្លាប់បានឃើញលោកជុំភាពនាយសង្កាត់រដ្ឋបាលជលលផលកំពង់ក្តីធ្លាប់មកកន្លែងដីដែលលោកភាជភាវទន្ទ្រានជាញឹកញ៉ាប់ប៉ុន្តែលោកភាជភាវនៅតែបង្កបង្កើនផលបានដ៏ដែលខ្លាចតែប្រជាពលរដ្ឋមានទស្សនៈមួយ(បើគេអាចធ្វើបានយើងក៏អាចធ្វើបាន)។
ជាចុងក្រោយប្រជាពលរដ្ឋសូមណូមពរអោយមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងខេត្តសៀមរាបមេត្តាជួយអន្តរាគមន៍ទប់ស្កាត់និងបង្ក្រាបលោកភាជភាវដែលបាននិងកំពុងរុករានទន្រ្ទានព្រៃគំរប់ដីលិចជាបន្្តបន្ទាប់រៀងរាល់ឆ្នាំដែលអះអាងថាជាដីជាដីកេរ្តិ៍ពីដូនតា។បើមិនដូច្នោះទេពួកគាត់ក៏ទន្រ្តានដីនៅទីនោះដែរ។ព្រោះដូនតារបស់ពួកគាត់ក៏មានដីបង្កបង្កើនផលស្រូវវារ(ស្រូវដែលមានដើមវេងលូតតាមទឹក)នៅសម័យរាស្ត្រនិយមនៅទីនោះដែរ។រីឯលោកម៉ូវជាអភិបាលរងស្រុកជីក្រែងប្រាប់អ្នកសារព័ត៌មានថាលោកមិនអាចឆ្លើយបានថានឹងមានចំណាត់ការយ៉ាងណានោះទេព្រោះលោកមិនទាន់ឃើញជាក់ស្ដែងលោកនឹងចុះទៅផ្ទាល់មើលអោយឃើញជាក់ស្តែងសិនទើបអាចឆ្លើយបាន៕(ដោយអ៊ុកផ្លុង)