មន្ទីរពេទ្យបង្អែកខេត្ត បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនមន្រ្តីជួរមុខ!!ខេត្តស្ទឹងត្រែង៖នៅមន្ទីរពេទ្យបង្អែក

ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០១ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញ បើកយុទ្ធនាការលើកដំបូងចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ជូនមន្រ្តីជួរមុខ នៃស្នងការដ្ឋាននគរបាលខេត្ត ។

ក្នុងសកម្មភាពចាក់វ៉ាក់សាំងការពារ ជម្ងឺកូវីដ-១៩នេះផងដែរ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត បានបញ្ជាក់ឲ្យដឹងថាៈដោយបានទទួលបញ្ជាពីថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ លោកបានដឹកនាំកម្លាំងចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តដោយបានបែងចែកតាមផែន ក្នុងនោះមានចំនួន៧៤នាក់ ក្នុងចំនួនជាង៩០០នាក់នៃស្នងការដ្ឋាន ហើយត្រូវបានបែងចែកតាមថ្ងៃ ចាប់ពីថ្ងៃទី០១នេះ រហូតដល់ថ្ងៃទី១៧មីនា ដើម្បីងាយស្រួលដល់ក្រុមគ្រូពេទ្យផងដែរ ក្នុងការចាក់វ៉ាក់សាំង ក្នុងនោះដែរក៏បានចែកវេនគ្នា តាមបណ្តារអធិការក្រុង.ស្រុក ដែលត្រូវមកចាក់វ៉ាក់សាំង ។

លោកស្នងការ ក៏បានសំណូមពរដល់កងកម្លាំង ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងអស់ សូមឲ្យចូលរួមទាំងអស់គ្នា ក្នុងការបង្ការ និងទប់ស្កាត់នូវជម្ងឺកូវីដ-១៩ ដើម្បីបញ្ជៀសកុំឲ្យមានការរីករាល

ដាល ជាពិសេសក្នុងសហគមន៍តែម្តង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ក៏ដូចជាសម្តេចតេជោ នាយករដ្ឋមន្រ្តីផងដែរ គឺ៣ការពារ និង៣កុំ ។

ក្នុងនោះដែរ លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារប្រយុទ្ធ និងជម្ងឺឆ្លង បានឲ្យដឹងថាៈដោយមានការណែនាំពីក្រសួងសុខាភិ

បាល ដោយរើសយកថ្ងៃទី០១មីនា នេះជាថ្ងៃបើកយុទ្ធនាការនៃការចាប់ផ្តើមផ្តល់វ៉ាក់សាំងកូវីដ-១៩ គោលដៅចម្បងគឺផ្តោតទៅលើមន្រ្តីសុខាភិបាល មន្រ្តីសាលាសុខាភិបាលភូមិភាគ និងកងកម្លាំងនគរ

បាល ។ ជំហានដំបូងនេះ ត្រូវចាក់វ៉ាក់សាំង ទៅដល់មន្រ្តីនគរបាលចំនួន៩៤៣នាក់ មន្រ្តីសុខាភិបាល ជាង៥២០នាក់ និងមន្រ្តីសុខាភិបាលនៅសាលាភូមិភាគ សរុបទាំងអស់១៤៤០នាក់ ។

លោកវេជ្ជបណ្ឌិត បានបន្តថាៈជំហានដំបូងនេះ គឺត្រូវផ្តល់ឲ្យដល់អ្នកស្ម័គ្រចិត្ត ដោយមានការផ្តល់ប្រឹក្សាជូន ពីគ្រូពេទ្យជំនាញដែលទទួលបានការបណ្តុះបណ្តាលស្តីពីការផ្តល់វ៉ាក់សាំងកូវីដ-១៩ ។ ហើយចំពោះអ្នកដែលមានបញ្ហាសុខភាព បើសិនរកឃើញ គឺមិនត្រូវបានផ្តល់ការចាក់វ៉ាក់សាំងនោះ ទេ ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថាៈ ការផ្តល់វ៉ាក់សាំងកូវីដ-១៩នេះ គឺមិនត្រូវបានផ្តល់ឲ្យអ្នកមានអាយុលើសពី៦០ឆ្នាំនិងក្រោមអាយុ១៨ឆ្នាំនោះទេ ជាពិសេសនោះគឺអ្នកមានជម្ងឺរ៉ាំរ៉ៃ ។

សូមបញ្ជាក់ថាៈការចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺក្នុងម្នាក់ៗទទួលបានការចាក់វ៉ាក់សាំងចំនួន២ដូស ក្នុង១ដងចាក់១ដូស និងក្រោយ១៤ថ្ងៃ ចាក់១ដូសទៀត ។ ដោយក្រោយពីទទួលវ៉ាក់សាំងនេះហើយ ក៏ត្រូវតែអនុវត្តន៍នូវអនុសាសន៍របស់សម្តេចតេជោ ក្នុងនោះគឺ៣កុំ និង៣ការពារ ៕