កោះកុង ៖បន្ទាប់ពីសមត្ថកិច្ច ស្រុកគីរីសាគរបានដាក់ពង្រាយកងល្បាតដើម្បីរឹតបន្តឹងនឹងទប់ស្កាត់ការហូរចូលកូវីត១៩ពីខាងក្រៅចូលមកសហគមន៍នៅគ្រប់បណ្ដាខេត្តក្រុង ស្រុកទាំង៧ក្នុងខេត្តកោះកុង។
ក្រោយព្រិត្តិការណ៍២០កុម្ភះ ប្រធានគណៈបញ្ជាការឯកភាពស្រុកគីរីសាគរ ដឹកនាំកម្លាំងដោយ អភិបាលរងស្រុក លោក ទួន ឪទី ក្រោយបានទទួលព័ត៌មាន អំពីវត្តមានរបស់ជនជាតិចិនពុំមានឯកសារសម្គាល់ខ្លូន នឹងសង្ស័យជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋា នឹង កម្លាំងសឹករងស្រុកចុះពិនិត្យដល់គោលដៅនៅ វេលាម៉ោង១១,នឹង១៥នាទីយប់ថ្ងៃទី២៧,ខែ,២០២១ ហើយនឹងបាននាំខ្លួនជនជាតិចិនចំនួន៨នាក់ស្រី១នាក់ នឹង តៃកុងឡានឈ្នួលចំនួន០២នាក់ អ្នកទាំងអស់នេះយកទៅ មណ្ឌលសុខភាពកូនកុក ក្នុងឃុំ ភ្ញីមាស ស្រុកគីរីសាគរខេត្តកោះកុង ដើម្បីធ្វើចត្តាឡីស័ក ក្រោយមកក្រុមការងារបានណែនាំអោយជនជាតិចិន ដាក់ខ្លួនអោយនៅដាច់ពីគ្នា
ដោយឡែកក្នុង បន្ទាប់ត្រៀមទុកជាស្រេចនៅ មណ្ឌលសុខភាពកូនកុក។
ចំណែកអ្នករត់ឡានឈ្នួលកម្លាំង សមត្ថកិច្ចនគរបាលបានអនុវត្តនីតិវិធី នឹងសួរនាំ ធ្វើកំណត់ហេតុទើបដឹងថា ក្រុមជនជាតិចិនទាំងអស់នេះ ពួកគាត់ដឹកមកពី condo roseភ្នំពេញ កន្លែងចំណុចទីតាំងពាក់ព័ន។
បច្ចុប្បន្នអ្នកពាក់ព័ន្ធទាំង១០នាក់ត្រូវ សមត្ថកិច្ចប្រគល់ជូនគ្រូពេទ្យ មណ្ឌលសុខភាពកូនកុក ដើម្បីធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន នឹង យកកំណាចពិនិត្យផង។