បុរសម្នាក់ត្រូវក្រុមចោរកាប់ឲ្យរបួសធ្ងន់ប្លន់យកម៉ូតូបានសម្រេចនៅស្ទឹងមានជ័យ៣

ភ្នំពេញ ៖ បុរសម្នាក់បានឈប់ម៉ូតូនិយាយទូរស័ព្ទមួយភ្លេតស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃមកកាប់ពីក្រោយជាច្រេីនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់រួចប្លន់យកម៉ូតូទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមិនា ឆ្នាំ២០២១ នៅចំណុចជិតក្លឹបសេះមាស តាមបណ្តោយវិថីចោចៅ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះកាន់ កុសល ភេទប្រុសអាយុ២៤ឆ្នាំ មានស្រុកកំណេីតនៅស្រុកទ្រាំង ខេត្តតាកែវ។ រីឯម៉ូតូដែលជនសង្ស័យប្លន់យកនោះម៉ាកBEAT ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1HN -8376 ។

បេីតាមសម្តីជ នរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូម្នាក់ឯងតាមបណ្តោយវិថីចោចៅ ខណះមកដល់ចំណុចកេីតហេតុក៏ឈប់និយាយទូរស័ព្ទ ភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមសង់មិនចាំស្លាកលេខមកពីក្រោយប្រដាប់ដោយដាវក៏កាប់ប្រហារទៅលេីរូបគាត់បណ្តាលឲ្យរងរបួសធ្ងន់រួចប្លន់យកម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តងមិនរំខានដល់សមត្ថកិច្ចឡេីយ ។

ក្រោយកេីតហេតុ ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងភ្លាមៗនោះទេ ដោយរូបគាត់បានទៅមន្ទីរពេទ្យដែលនៅក្បែរនោះដេីម្បីព្យាបាលរបួស ៕