យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងខេត្តតាកែវបានចាប់ផ្តើមហើយ

តាកែវ៖ ថ្ងៃចាប់ផ្តើមយុទ្ធនាការចាក់វាសាំងការពារជំងឺកូវីដ១៩ នាថ្ងៃទី ១ ខែ មិនា ឆ្នាំ ២០២១នេះ ខេត្តតាកែវបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ដែលជាជំនួយរបស់រដ្ឋាភិបាលចិនដល់មន្រ្តីជួរមុខគឺមន្រ្តីសុខាភិបាលនិងនគបាល ក្នុងនោះប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ក៍បានធ្វើការអំពាវនាវដល់មន្រ្តីក៍ដូចជាបងប្អូនប្រជាពលរដ្ឋដែលនិងត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទាំងអស់សូមកុំមានការព្រួយបារម្ភណ៍បន្ទាប់ពីការចាក់វ៉ាក់សាំងរួច ព្រោះថ្នាក់ដឹកនាំជាន់ខ្ពស់យើងជាច្រើនាក់បានចាក់ធ្វើជាគម្រូមុនគេ ហើយមិនទាន់មានអ្នកណាម្នាក់មានបញ្ហាអ្វីនោះទេ ម្យ៉ាងទៀតមុននឹងចាក់វ៉ាកសាំង ក្រុមគ្រូពេទ្យបានធ្វើការពិនឹត្យសុខភាពបងប្អូនជាមុនទើបសម្រេចថាចាក់ឬមិនចាក់
លោកវិជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានឲ្យដឹងថា សម្រាប់ខេត្តតាកែវបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន៩ពាន់ដូស សម្រាប់ចាក់មនុស្សចំនួន៤៥០០ នាក់ ហើយយុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃនេះ ធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវដោយដំបូងយើងចាក់ចំពោះមន្រ្តីសុខាភិបាលនិងកងកំលាំងនគបាលហើយនៅថ្ងៃបន្តបន្ទាប់យើងនិងបន្តចាក់ដល់មន្រ្តីសុខាភិបាលនិងកងកំលាំងនគបាលទាំងនៅតាមមន្ទីរពេទ្យបង្អែកទាំងអស់នៅក្នុងខេត្ត។
លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានបន្តថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះគឺចាក់ចំពោះមនុស្សដែលមានអាយុ១៨ឆ្នាំដល់៥៩ឆ្នាំហើយ ក្នុងមនុស្សម្នាក់ៗត្រូវចាក់ចំនួន២ដងទើបមានប្រសិទ្ធភាព។