រដ្ឋបាលខេត្ត ព្រះ សីហនុសម្រេច ផ្អាក អាជីវកម្មដែលភាគច្រើនជាអាជីវកម្មរបស់ជនជាតិចិន២៨កន្លែង ក្រោយរកឃើញមានការពាក់ព័ន្ធឆ្លងរាលដាល កូវីដ១៩ទៅក្នុង សហគមន៍២០កុម្ភៈ

0

ខេត្តព្រះសីហនុ៖ គិតត្រឹមរសៀលថ្ងៃទី ២៨ ខែ កុម្ភៈឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាក អាជីវកម្មដែលភាគច្រើនជាអាជីវកម្មរបស់ជនជាតិចិន ក្នុងនោះ មានសណ្ឋាគារ .កាស៊ីណូ .ភោជនីយ៏ដ្ឋាន.អាគារ ស្នាក់នៅ.មន្ទីរពេទ្យ.សរុបចំនួន២៨ទីតាំងហើយគ្រាដែលអ្នកពាក់ព័ន្ធចំនួន៤១១៩នាក់ដែលត្រូវបានធ្វើតេស្តគឺមានមនុស្ស ចំនួន៣០នាក់ត្រូវបានរក ឃើញថាមានឆ្លងកូវីដ១៩ គិតត្រឹម ថ្ងៃទី២៧ កុម្ភៈ។
.ជាមួយគ្នានេះ រដ្ឋបាលខេត្ត ព្រះសីហនុបាន ចេញសេចក្តី អំពាវនាវកុំឲ្យពលរដ្ឋ ខ្មែរ និង ជនបរទេស ដែល កំពុងរស់នៅខេត្ត ព្រះសីហនុបើមិនចាំបាច់គួរកុំ ធ្វើការចល័តពី តំបន់មួយទៅតំបន់មួយទៀត ឬពីខេត្តជាប់ មាត់សមុទ្រនេះ ទៅ ភ្នំពេញនិងខេត្តនានានិង មិនឲ្យពលរដ្ឋមកពីខេត្តនានានិងភ្នំពេញចូលទៅខេត្ត ព្រះសីហនុ ឡើយ។
ដោយឡែកសំរាប់ ព្រឹកថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ រដ្ឋាបាលខេត្តព្រះសីហនុ បានបញ្ចេញម៉ាសជាង ៦០ម៉ឺនម៉ាស ផ្តល់ជូនដល់អាជ្ញាធរក្រុងស្រុក ទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជនភូមិ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ជាពិសេស តាមទីប្រជុំជនផ្សារ និងតាមទីសាធារណៈជាដើម និងត្រូវបន្តអប់រំផ្សព្វ ផ្សាយប្រជាពលរដ្ឋត្រូវពាក់ម៉ាសនិងវិធាន ការបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍មូលដ្ឋាននិងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលជាពិសេសវិធានការការពាររបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣.កុំ។
៣.ការពារ (១.ពាក់ម៉ាស ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែងនិងអនុវត្តឱ្យបានគ្រប់គ្នាចំណុចបីប្រការនេះ វាមានសារ: សំខាន់ណាស់ ដូច្នេះទើបយើងអាចយកឈ្នះលើកូវីដ-១៩ បានជោគជ័យ។) ៣កុំ (១.កុំចូលទៅកន្លែង បិទជិត គ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្ស ច្រើនកុះករ .៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)៕នាគសមុទ្រ