​ខេត្តស្ទឹងត្រែង​ជួប​គ្រោះមហន្តរាយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​

0

​ ​ ​ស្ទឹងត្រែង​៖​នៅ​ព្រឹក​ថ្ងៃទី​០២​សីហា​នេះ​នេះ​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើងដល់​១១​ម៉ែត្រ​២៥​លើស​កំរិត​កំពស់​ប្រកាសអាសន្ន គឺ​ត្រឹមតែ​១០;៧០​តែប៉ុណ្ណោះ​។​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង ក៏ដូចជា​នៅតាម​បណ្តា​ស្រុង​ចំនួន​បួន​ទៀត នៅ​ប្រក​ដង​ទន្លេ រង​ផលប៉ះពាល់​DSCN0284យ៉ាងធ្ងន់ធ្ងរ​។​ ​ចាប់ពី​ដើមខែ​កក្កដា​រហូតមក​ដល់​ដើមខែ​សីហា​នេះ គេ​សង្កេតឃើញថា​មាន​ភ្លៀង​ធ្លាក់​យ៉ាងច្រើន គ្មាន​លោះ​ថ្ងៃ​ឡើយ ធ្វើឱ្យ​ទឹកទន្លេ​ទាំង​បួន​ហក់​ឡើងជា​បន្តបន្ទាប់ គឺ​ទន្លេសេកុង សេ​សាន ស្រែ​ពក ជាពិសេស​ទន្លេមេគង្គ​នៅតែ​បន្ត​ឡើង ធ្វើឱ្យ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ខេត្តស្ទឹងត្រែង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ក្នុងការ​ដឹកជញ្ជូន​អីវ៉ាន់​ចេញ ព្រោះ​បើតាម​ស្ថានភាព​ទឹក មិនយូរ​ទេ​អាច​លិច​ផ្សារ នៅ​២-៣​ថ្ងៃ​ខាងមុខនេះ ដោយសារ​ផ្លូវ​ជាច្រើន​ខ្សែ​ក្នុង​ក្រុង រួម​និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ បាន​លិចលុង​ជា​បណ្តើរៗ​ហើយ​សូម្បីតែ​ធ្វើដំណើរ​ចេញពីផ្ទះ​ក៏ត្រូវ​ជិះទូក​ដែរ​។​ ​DSCN0279

លោក​ប៊ុន ណា​រី អភិបាលក្រុង​ស្ទឹងត្រែង​បានឱ្យដឹង​នៅ​ថ្ងៃទី​០២​សីហា​នេះ​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ធ្វើឱ្យ​ទឹកទន្លេ​ទាំង​បួន​នៅតែ​បន្ត​ឡើង ធ្វើឱ្យ​ផ្ទះសម្បែង​ប្រពល​រដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង និង​ទីផ្សារ​ប្រឈម​និង​ការលិចលុង​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន ត្រូវ​ជ​លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។​ចំណែក​ផ្លូវថ្នល់ ស្ពាន​លូ​ក្នុង​ក្រុង​ថ្ងៃ​ម្សិលមិញ មិនទាន់​លិច​នៅឡើយ​។​ដោយឡែក​ព្រឹក​នេះ​ថ្នល់​ជាច្រើន​ខ្សែ​ត្រូវបាន​លិច រួមទាំង​ស្រូវ​ស្រែចំការ ដំណាំ​រួមផ្សំ​របស់​ពួកគាត់ ក៏ត្រូវ​រង​ការលិចលុង​ជាច្រើន ហិច​តា​ផងដែរ​។​ ​DSCN0287

លោក​អភិបាលក្រុង​ស្ទឹងត្រែង​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​អាជ្ញាធរខេត្ត ក៍​ដូចជា​អាជ្ញាធរ​ក្រុង​នៅ​ព្រឹក​ថ្ងៃទី​០១​ខែសីហា​ម្សិលមិញ​នេះ លោក​បាន​យក​អំណោយ​ទៅ​ចែកជូន ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទឹកជំនន់ ចំនួន​១៥​គ្រួសារ​ក្នុង​សង្កាត់​សាមគ្គី ក្រុង​សឹ្ទ​ង​ត្រែង​។ លោក​ក៏បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ឱ្យ​លើក​កំពស់​ការ​ប្រុង​ប្រ​យ​ត្ន័ ចំពោះ​ទឹកជំនន់​ដែល​ប្រឈម និង​ការលិចលុង​ផ្ទះសម្បែង របស់​បងប្អូន​។​ ​

ដោយឡែក​បើតាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​បាន​បញ្ជាក់ថា មិនថាតែ​ក្នុង​ក្រុង​ទេ សូម្បី​ស្រុក​នៅជាប់​ដង​ទន្លេ​ក៏​រង​ការលិចលុង ដូចជា​ស្រុក​សៀម​ប៉ាង ស្រុក​សេសា​ន ស្រុក​ថា​បរិ​វ៉ា​ត់ ស្រុក​សៀម​បូក ធ្វើឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​រាប់សិប​ខ្នង រង​ការលិចលុង និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ត្រូវ​ជ​លៀស​ទៅកាន់​ទីទួល​សុ​វត្តិភាព​។​ចំំ​ណែ​កស្រូវ​ស្រែចំការ​និង​ដាំ​ណាំ​រួមផ្សំ​វិញ បើសិនជា​ទឹក​នៅតែ​បន្ត​ឡើង និង​ត្រូវ​រង​ការខូចខាត​ទាំងស្រុង​នៅ​ថ្ងៃ​ខាងមុខនេះ​។​ ​DSCN0292

នៅពេល​មាន​មហន្តរាយ​កើតឡើង​លោក​កុល សំអុល អភិបាលខេត្ត​បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក​និង​ចុះ​សួរ​សុខ​ទុក បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ស្រុក និង​បានធ្វើការ​ផ្តាំផ្ញើរ ដល់​ប្រជាពលរដ្ឋ​យើង​រស់​នៅលើ​ទីទួល​សុ​វត្តិភាព ត្រូវ​ចេះ​លើ​កំពស់​ថែរក្សា​សុខភាព ឲ្យ​បានល្អ​ជាពិសេស​គឺ​ការហូបចុក ត្រូវមាន​អនាម័យ ហូប​ស្អាត ផឹក​ស្អាត រស់នូវ​ស្អាត ម្យ៉ាងទៀត​ត្រូវការពារ ឲ្យ​មាន​សុ​វត្តិភាព​បំផុត​ចំពោះ​កូនចៅ កុំ​ឲ្យ​លេង​ទឹក​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។​ ​

នៅ​ព្រឹក​ថ្ងៃទី​០២​សីហា​នេះ លោក​ប៉ាង ប៉េង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តស្ទឹងត្រែង បាន​និយាយ​ឱ្យដឹងថា ស្ថានីយ៍​ជលសា​ស្ត្រ​ទឹកទន្លេ​មេគង្គ​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី​០២​នេះ​ទឹក​មាន​កម្ពស់​១១,២៥ ម៉ែត្រ​លើស​កំរិត​ប្រកាសអាសន្ន លើស​ថ្ងៃ​ល្ងាច​ទី​០១ ទឹក​មាន​កម្ពស់​ត្រឹមតែ ១០,៥៥ ម៉ែត្រ​ប៉ុណ្ណោះ​៕