ហាងខារ៉ាអូខេបើកច្រៀងលេងកំសាន្តគ្រប់ហាងក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមិនខ្វល់ពីបញ្ហាការឆ្លងកូវិដ១៩

0

ខេត្តកំពង់ធំ: ពិតជាអស្ចារ្យណាស់ហាងខារ៉អូខេ ជាច្រើនកន្លែង  ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងទទួលបានជ័យលាភីខាងមុខមិនខានឡើយ ដោយសារអាចអនុវត្តបញ្ច្រាស់ទិសរបស់ សម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយហ៊ានបើកហាងខារ៉ាអូខេយ៉ាងចំហរ មិនខ្វល់ពីសមត្ថកិច្ចណាម្នាក់ឡើយមកប៉ះពាល់អជីវកម្មនោះឡើយ ដែលត្រូវបានគេសង្ស័យថា ប្រហែលជាត្រូវដងត្រូវផ្លែជាមួយអ្នកធំក្នុងខេត្តអស់ហើយ បានហ៊ានបើក។

 សូមបញ្ជាក់ថា នៅតាមបណ្តាខេត្តដ៏ទៃនៃព្រះរាជាណាចក្រកម្ពុជា សុទ្ធសឹងតែមានការព្រួយបារម្ភណ៍ និងវិតុកង្វល់ពីបញ្ហាការឆ្លងរីករាលដាលមេរោគកូវិដ១៩ មនុស្សម្នាស្ទើរតែពុំមានចេញមកក្រៅផ្ទះ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត តែខុសប្លែកអីតែខេត្តកំពង់ធំ ដែលមាននាយទុនមួយដំបរស្វា នាំគ្នាគិតតែពីផលប្រយោជន៍ផ្ទល់ខ្លួន និងជាការឆ្លៀតឳកាស ប្រមូលលាភស្ការៈក្នុងពេលប្រជាពលរដ្ឋភ័យស្លន់ស្លោរនិង ការឆ្លងមេរោគកូវិដ១៩។

 

ជាក់ស្តែង នៅ វេលាម៉ោង ៨.៤៥នាទីយប់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២១ ហាងខារ៉ាអូខេ ដែលមានយីហោV BAND នៅចំនុចផ្លូវចូលសាលាក្រុង ដែលមានម្ចាស់ឈ្មោះ លោកបយ ឈ្មោះសិទ្ថ និងឈ្មោះវ័ន្ត  ចំណែកហាងខារ៉ាអូខេ មួយកន្លែងធំ ដែលល្បីថាជាកម្មសិទ្ធរបស់ស្នងការរងខេត្តកំពង់ធំ មានយីហោ ភ្នំមាស បានធ្វើសកម្មភាពបើកដំណើរពុំមានពេលឈប់សម្រាកនោះឡើយ បើទោះបីជាក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ចេញលិខិតជូនដំណឹង​ក៏ដោយ ក៏ហាងទាំងនេះ ពុំមានការអនុវត្តតាមការណែនាំនោះឡើយ។

គួររលឹកផងដែរថា ខណៈមេរោគកូវិដ១៩ កំពុងតែរាតក្បាត នៅតាមបណ្តាខេត្តមួយចំនួន ដូចជាភ្នំពេញ ខេត្តព្រះស៊ីហនុ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ស្ថានទូតកម្ពុជា ប្រចាំនៅវៀតណាម ចេញសេចក្តីជូនដំណឹង ដល់និស្សិត សិក្ខាកាមយោធានគរបាល  ឲ្យមានការប្រុងប្រយ័ត្ន ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ចេញសេចក្តីប្រកាសបិទ ទីតាំងក្លឹបកំសាន្ត ហាងខារ៉ាអូខេ តែខេត្តកំពង់ធំសង្ស័យមិនទាន់ជ្រាប់ព័ត៌មាននេះនៅឡើយទេ មើលទៅបានជា ហាងខារ៉ាអូខេ ជាច្រើនកន្លែងមិនមានការចាប់អារម្មណ៍។

ដោយ ប៊ុន រដ្ឋា