កំពង់ឆ្នាំង៖លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំ ពង់ឆ្នាំងបាននិយាយអោយដឹងនៅព្រឹកថ្ងៃទ០២ ខែសីហា ឆ្នាំ២០១៤ ថា៖កំ ពស់ទឹកទន្លេនៅស្ថានីយ៍ឧតុនិយមផ្សារក្រោម ក្រុងកំពង់ឆ្នាំង មានកំពស់ ៧ ម៉ែត្រ៥១ ប្រៀបធៀបពេលដូចគ្នាក្នុងឆ្នាំ២០១៣ មានកំពស់ ៦ម៉ែត្រ៧៥។ សំរាប់ខេត្តកំពង់ឆ្នាំងកំពង់ឆ្នាំង កំពស់ទឹកទន្លេនៅស្ថានីយ៍ឧតុនិយមផ្សារ ក្រោម កំពស់១៤ម៉ែត្រទើបត្រូវប្រកាសអាសន្ន។ ក្នុងរយះពេល៣ទៅ៤ថ្ងៃនេះទឹកទន្លេប្រចាំថ្ងៃបានជំរុលឡើងខ្ពស់ជាងថ្ងៃធម្មតាព្រោះមេឃមានភ្លៀងធ្លាក់រៀងរាល់ថ្ងៃ៕ 





































