លោកទង់ គឹមតុល អភិបាលរងក្រុងស្ទឹងសែន ចុះបិទទីតាំងហាងខារ៉ាអូខេ យីហោភ្នំមាស ដែលលួចបើកដោយមិនខ្វល់ពីបញ្ហាព្រឹត្តិការណ៍ សហគមន៍២០កុម្ភះកូវិដ១៩ នៅក្រុងស្ទឹងសែន

0

ខេត្តកំពង់ធំ ទីតាំងខារ៉ាអូខេយីហោភ្នំមាស ត្រូវបានលោកទង់ គឹមតុល អភិបាលរងក្រុងស្ទឹងសែន បានដឹកនាំកម្លាំង ប៉ូលិសប៉េអឹម ចុះបិទទីតាំងហាងខារ៉ាអូខេ យីហោភ្នំមាស ដែលមានឈ្មោះ វិន សូវិស័យ  ជាម្ចាស់ហាង KTV ភ្នំមាស ដែលមានទីតាំងនៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  កាលពីវេលាម៉ោង៩.៣០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២១។

ក្នុងយុទ្ធនាការចុះត្រួតពិនិត្យ ទីតាំងហាងបម្រើសេវាកម្មខារ៉ាអូខេ  លោក ទង់  គឹមតុល.អភិបាលរងក្រុងស្ទឹងសែន  បានព្រមានដល់ម្ចាស់អជីវកម្ម ហាងខារ៉ាអូខេ.ឲ្យបញ្ឈប់សេវាកម្មខារ៉ាអូខេ  បណ្តោះអាសន្ន ដោយត្រូវគោរពតាមសេចក្តីប្រកាសរបស់ ក្រសូងទេសចរណ៍ ដើម្បីចូលរួមការពារ ប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលមេរោគកូវិដ១៩ ក្នុងព្រឹត្តិការណ៍ សហគម២០កុម្ភះ ។

 និងបានព្រមានថា បើកាលណាទទួលបានព័ត៌មាន ថាមានការលួចលាក់បម្រើសេវាកម្ម  ខារ៉ាអូខេ.និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការលើកលែងដាច់ខាត តែក្នុងប្រតិបត្តិការនេះ ក៏មានហាងខារ៉ាអូ ខេ  យីហោភ្នំមាស.បានថ្កើននិង អនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងមិនអនុវត្តតាមក្រសួងទេសចរណ៍.ក៏ដូចជាក្រសួងសុខាភិបាល.បែរជាលួចបើកបម្រើសេវាកម្ម បម្រើភ្ញៀវទៅវិញ ដោយមិនខ្វល់និងព្រឹត្តិការសហគម២០កុម្ភះឡើយ។

សូមបញ្ជាក់ផងដែរថា  ទីតាំងហាងខារ៉ាអូខេ ក្នុងចំណោម៥កន្លែង គឺមាន៤កន្លែងបានចូលរួមអនុវត្តតាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ដូចតាមការអំពាវនាវរបស់ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ក្នុងនោះមាន ហាងV Band KTV  ហាងម្លប់ស្វាយធំ KTV ហាងម៉និងស្តា KTV ហាង ព្រិនសេស ប្រាយ KTV ដោយឡែកនៅមានហាង ខារ៉ាអូខេ ភ្នំមាស ដែលមានម្ចាស់ឈ្មោះ វិន សូវិស័យ  មិនព្រមអនុវត្តតាមនោះឡើយ ដោយអ្នកស្រីម្ចាស់ហាង អះអាងថាមានច្បាប់ត្រឹមត្រូវ ថែមទាំងរារាំងមិនឲ្យអ្នកសារព័ត៌មាន ចូលថត ក្នុងប្រតិបត្តិការជាមួយសមត្ថកិច្ចទៀតផង ។

 ហាងខារ៉ាអូខេ ភ្នំមាស បន្ទាប់ពីសមត្ថកិច្ចចម្រុះចូលឆែកឆេរ ក្នុងបន្ទប់គឺបានប្រទះឃើញភស្តុតាងជាច្រើន ដូចជាភ្ញៀវកំពុងតែស៊ីផឹកយ៉ាងសប្បាយ និងស្រីស្រាពាសពេញលើតុ រួមជាមួយនិងបទភ្លេងប្រគុំតមន្រ្តីយ៉ាងជក់ចិត្ត ដោយមិនខ្វល់ពី ការចម្លងមេរោគកូវិដ១៩នោះឡើយ ចំនែកហាងមួយចំនួនទៀត ហាក់បីដូចជាមានអ្នកផ្តល់ដំណឹងមុនពេលសមត្ថកិច្ចចុះទៅដល់ ទើបបានរៀបចំបិទភ្លើងស្ងាត់ដូចចោរលួចសេះ តែកែវស្រាជាច្រើន គ្រប់បន្ទប់បានរៀបចំរួចជាស្រេច។

ដោយ ប៊ុន រដ្ឋា