ខេត្តក្រចេះ :ស្ថិតនៅក្នុងស្ថានភាពនៃអាកាសធាតអាប់អួ និងផ្ទៃមេឃពោពេញទៅដោយ ដុំពពកខ្មៅ មីដេដាស់ និងមានភ្លៀងធ្លាក់ ឥតឈប់ឈរទាំងថ្ងៃទាំងយប់ នៅក្នុងកំឡុងពេលប្រមាណជា ពីរ សបា្តហ៍កន្លងមកនោះ បានបណ្ដាលឲ្យទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះ មានសន្ទុះ ហក់ឡើងយ៉ាង លឿន គួរឲ្យមានការកត់សំគាល់និង មានការព្រួយបារម្ភណ៍ ចំណែកឯប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ នៅក្នុងចំណោមស្រុកមួយចំនួន ដូចជា : ស្រុកសំបូរ ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង ស្រុកចិត្របូរី និងក្រុងក្រចេះ ត្រូវបានទទួលរងនូវ ការលិចលុង ដែលបណ្ដាលមកពីគ្រោះមហន្តរាយនៃទឹកជំនន់ ដែលកំពុងតែយាយី ដល់លំនៅដ្ឋាននិងស្រែ ចំការរបស់ពួកគាត់ អស់ជាច្រើនហិចតា។ 
លោករត្ន័ម៉ូនីដា ប្រធានមន្ទីរ ធន់ធានទឹកនិង ឧត្តុនិយមខេត្តក្រចេះបានប្រាប់ឲ្យដឹងថា ទឹកជំនន់ទន្លេមេគង្គនៅ ខេត្តក្រចេះក្នុងថ្ងៃទី២ ខែសីហាឆ្នាំ២០១៤នេះមានកំពស់ ២១មែត្រ; ៣៨ សង់ទីម៉ែត្រ ហើយ កំពស់ទឹកជំនន់ ដែលបានហក់ឡើងដល់២១ម៉ែត្រ៣៨ នេះ អាជ្ញាធរខេត្ត ស្រុក ក៍ដូចជាមូលដ្ឋាន បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដង ទន្លេមេគង្គ និងនៅតាមតំបន់មួយចំនួន ដែលងាយ ទទួលរងគ្រោះដែលបង្ករឡើងដោយទឹកជំនន់ នៅក្នុងរដូវនេះ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ថ្វីត្បិតតែគ្រោះមហន្តរាយនៃទឹកជំនន់បានកំពុងតែវាយប្រហារ
ដល់លំនៅដ្ឋាននិង ស្រែ ចំការរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដាស្រុកមួយចំនួន នៅក្នុងខេត្តក្រចេះ ដូចបានរៀបរាប់ជូនខាងលើនេះ មិនទាន់ឈានដល់ កំរិតប្រកាស អាសន្ន យ៉ាងណាក៍ដោយចោះ ពីព្រោះកំរិតនៃទឹកជំនន់នៅក្នុងខេត្តក្រចេះ អាច នឹងមានសន្ទុះហក់ឡើងឈានដល់កំរិតប្រកាសអាសន្ន នៅក្នុងពេល ដ៍ខ្លីខាងមុខនេះ បើតាមការព្យាករណ៍របស់ក្រសួង ធន់ធានទឹក និងឧត្តុនិយម ក្រោយពីទឹកជំនន់បាន
វាយប្រហារដល់លំនៅដ្ឋាននិងស្រែចំការរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ ក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ គេឃើញមានប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាជំលាស សត្វពាហន: ដូចជា គោ ក្របី ជ្រូក មាន់ ទា និងសំភារ: ផ្សេងៗទៀត ដើម្បីគេចឲ្យផុតពីគ្រោះមហន្តរាយនៃទឹកជំនន់ ដែលកំពុងតែវាយប្រហារយ៉ាងដំណំនៅលើទឹកដីនៃខេត្តក្រចេះ នៅក្នុងខណ:ពេលនេះ ។ រីឯផ្ទះសំបែង និងស្រែចំការ របស់ប្រជាពលរដ្ឋដែលទទួលរងនូវការលិចលង់ នៃគ្រោះទឹកជំនន់ នេះ គេក៍ពុំទាន់បានដឹងច្បាស់ដែរថា មានការខូចខាតអស់ផ្ទះប៉ុន្មានខ្នង និងដីស្រែចំការ ប៉ុន្មានហិចតា នៅឡើយទេ៕



































