បន្ទាយមានជ័យ៖នគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យសហការនឹងខេត្តសៀមរាបចាប់បានជនសង្ស័យម្នាក់ករណីរំលោភ សម្លាប់ ប្លន់យកទ្រព្យដោយអារ-កនារីដ៏ស្រស់ស្អាតម្នាក់វ័យក្មេងម្នាកដែលជាបុគ្គលិកកាសុីណូមួយនៅនៅក្រុងប៉ោយប៉ែត។
គឺចាប់ខ្លួនកាលពីម៉ោងជាង៩យប់ថ្ងៃទី៤ខែមីនាឆ្នាំ២០២១ នៅក្រុង/ខេត្តសៀមរាប ។ នេះបើយោងលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យប្រាប់កាលពីយប់ថ្ងៃទី៤ខែមីនាឆ្នាំ២០២១ ។
លោកបន្តថា ក្រោយឃាតកម្មអារ កសម្លាប់នារីដ៏ស្រស់ស្អាតម្នាក់ជាបុគ្គលិកកាសុីណូនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជជ៍យនោះ សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌនិងនគរបាលពាក់ព័ន្ធនៃប៉ុស្តិ៍រដ្ឋបាល អធិការដ្ឋានស្រុកក្រុង និងខេត្តបន្ទាយមានជ័យបានកំណត់មុខសញ្ញាច្បាស់លាស់ហើយបន្តស្រាវជ្រាវក្តៅគគុក ។ ហលយក៏សហការនឹងខេត្ត រាជធានីឯទៀត ពិសេសខេត្តសៀមរាបដើម្បីតាមរកចាប់ខ្លួនជនល្មើសជាឃាតករ ។
លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ បាននិយាយថា ៖ រូបថតដែលទទួលលបានពីសមត្ថកិច្ចនគរបាលជំនាញព្រហ្មទ័ណ្ឌ ហើយសូមបង្ហាញជូនប្រិយមិត្តអ្នកអាននេះ ជារូបជនសង្ស័យមែន ។
ប៉ុន្តែលោកមិនព្រមប្រាប់បន្ថែមជាពិស្តារទេ ដោយថា សមត្ថកិច្ចនៅបន្តស្រាវជ្រាវរកជនពាក់ព័ន្ធសិន ។ហើយបើគ្មានអ្វីជាឧបសគ្គទេ នគរបាលខេត្តបន្ទាយមានជ័យនឹងផ្តល់ព័ត៌មានដល់សារព័ត៌មាននៅព្រឹកឬរសៀលថ្ងៃទី៥ខែមីនាឆ្នាំ២០២១ នេះ ។
សូមរំលឹកថា នារីរងគ្រោះបានត្រូវឃាតក អារ ក ចាក់លើដងខ្លួន ហើយយកអាវទ្រនាប់ចងដៃ ហើយបានស្លាប់ ក្នុងថ្លុកឈាមនៅលើគ្រែពូកនៅក្នុងបន្ទប់ផ្ទះជួលមួយ ម្តុំគ្លីនិកនគររាជ្យ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ។
បើយោងសមត្ថកិច្ចបានឱ្យដឹងនៅព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះថាៈ នារីរងគ្រោះ ឈ្មោះ ហួន ស្រី អាយុ ២២ ឆ្នាំ ជាបុគ្គលិកផ្នែក Slot Super Machine បម្រើការងារ ក្នុងកាស៊ីណូពូលី ម្តុំក្លឹបនាគទិព្វ២ (កាស៊ីណូក្រៅប្លុក កាស៊ីណូចាស់ ដែលជនជាតិខ្មែរ អាចចូលលេងបាន ឬហៅក្រុមកាស៊ីណូខ្មែរ) ។
ការស្លាប់របស់នាង ស្រីស្រស់ រូបស្អាតក្មេងខ្ចីនោះ បានត្រូវគេដាក់ការសង្ស័យថា អាចនឹងកើតឡើង តាំងពីព្រឹកមកម្ល៉េះ ប៉ុន្តែដល់ពេលល្ងាចហើយ ទើបដឹង គឺនៅពេលមិត្តរួមការងារនាងទៅគោះទ្វារ ហើយអោយម្ចាស់ផ្ទះជួយចាក់សោរបន្ទប់ជួលនោះ។
នៅវេលាម៉ោង ៨ យប់ ថ្ងៃទី២ ខែមីនា ឈ្មោះ ប៉ាត ស្រីល័ក្ខ អាយុ ២៩ ឆ្នាំ ភេទស្រី ត្រូវជាមិត្តរួមការងារជាមួយនារីរងគ្រោះ បានទៅធ្វើការវេនយប់នៅកាសុីណូ ។លុះព្រឹកឡើង បានវិលត្រឡប់មកផ្ទះជួល ហើយបានទៅរកនារីរងគ្រោះ ដល់បន្ទប់។
លុះមកដល់បន្ទប់ ឈ្មោះ ប៉ាត ស្រីល័ក្ខ បានឃើញបិទទ្វារចាក់សោរ ទោះបីគោះទ្វារយ៉ាងណា ក៏មិនឮ ទើបឈ្មោះ ប៉ាត ស្រីល័ក្ខ យកកូនសោរ ពីម្ចាស់ផ្ទះជួល ចាក់ទ្វារ ក៏ស្រាប់តែឃើញ ឈ្មោះ ហួន ស្រី ដេកស្លាប់លើគ្រែពូក គ្របភួយក្នុងថ្លុកឈាម ៕