​អាជ្ញាធរ​ចុះ​ពិនិត្យ​គ្រោះទឹកជំនន់​លើសពី​ការប្រកាសអាសន្ន​នៅ​ស្រុក​លំផាត់​

0

​ខេត្តរតនគិរីៈ អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន​ចុះ​ពិនិត្យ​គ្រោះទឹកជំនន់​លើសពី​ការប្រកាសអាសន្ន​នៅ​ស្រុក​លំផាត់ កាលពី​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៤​។​ ​ ​លោក​គង់ ស្រ៊ុន អភិបាលស្រុក​លំផាត់​បា​ន​អោយដឹងថា កំរិត​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន​មាន​កំពស់​១២​ម៉ែត្រ ប៉ុន្តែ​នៅពេលនេះ​ទឹក​02 (1)ទន្លេស្រែពក​មាន​កំពស់​១២​ម៉ែត្រ​៦០​សង់ទីម៉ែត្រ លើសពី​កំរិត​ប្រកាសអាសន្ន​ហើយ អាជ្ញាធរ និង​មន្ទីរ​ជុំវិញ​ខេត្ត​បាន​ជំលៀស​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ​មកកាន់​ទីទួល​សុ​វត្ថ​ភាព​ក្បែរ​ភូមិ ក្នុងនោះ​មាន​ឃុំ​ជ័យ​ឧ​ត្ត​ម មាន​ភូមិ​ស្រែ​ឈូក​១៣៥​គ្រួសារ ស្រែ​លិច​ទឹក​ចំនួន​៣៦​ហិកតា ចំការ​លិច​ទឹក​២០​ហិកតា​លើ​១១​គ្រួសា ភូមិ​ថ្មី​២២៥​គ្រួសារ ស្រែ​លិច​ទឹក​១០០​ហិកតា ចំការ​លិច​ទឹក​១៥​ហិកតា​លើ​៨០​គ្រួសារ ភូមិ​ដី​ឡូ​រ៍​01

២២១​គ្រូ​សារ ស្រែ​លិច​ទឹក​៣០​ហិកតា​ចំការ​លិច​ទឹក​១៣​ហិកតា​លើ​៣៨​គ្រួសារ ភូមិ​សាម​ខា​១០៤​គ្រួសារ ស្រែ​១៥​ហិកតា​លិច​ទឹក ចំការ​៦​ហិកតា​លិច​ទឹក​លើ​១០​គ្រួសារ ភូមិ​លំ​ផាត​២៤៧​គ្រូ​សារ ស្រែ​លិច​ទឹក​៣៩​ហិកតា ចំការ​លិច​ទឹក​២២​ហិកតា​នៅលើ​១៩​គ្រួសារ ភូមិ​អូរ​កាន​៩៧​គ្រួសារ ស្រែ​លិច​ទឹក​២៦​ហិកតា ចំការ​លិច​ទឹក​២៩​ហិកតា លើ​១៥​គ្រូ​សារ សរុប​១០២៩​គ្រួសារ ស្រែ​លិច​ទឹក​២៤៦​ហិកតា ចំការ​លិច​ទឹក​៩៦​04

ហិកតា លើ​១៧៣​គ្រូ​សារ​។​នៅ​ឃុំ​សេ​ដា​ភូមិ​កែង​សាន​១៣៤​គ្រូ​សារ ស្រែ​លិច​ទឹក​៥០​ហិកតា ចំការ​លិច​ទឹក​១០​ហិកតា នៅលើ​៣០​គ្រួសារ​។​ ​ ​ប្រជាពលរដ្ឋ​នៅ​ស្រុក​លំផាត់ សរុប​រួ​មាន​១១៦៣​គ្រួសារ ក្នុងនោះ​គ្រួសារ​ដែល​រង​ផលប៉ះពាល់​មាន​២០៣​គ្រូ​សារ ដីស្រែ​២៩​ហិកតា និង​ដីចំការ​១០៦​ហិកតា ហើយ​អាជ្ញាធរ​កំពុង​ត្រៀម​ជំលៀស​ប្រជា​ពល​ដ្ឋ​ចេញពី​តំបន់​រងគ្រោះ និង​តំបន់​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់​ទៅរក​ទីទួល​សុវត្ថិភាព​៕ ​06 05