ខេត្តបាត់ដំបង÷ផ្ទះតៀម១ខ្នងរួមនិងសម្ភារ:ក្នុងផ្ទះមួយចំនួនត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ខណះដែលម្ចាស់ផ្ទះមិននៅហើយចាក់ចោរចោលរវល់ទៅលក់ដូរនៅផ្សារទាំង២នាក់ប្រពន្ធប្តី។
សមត្ថកិច្ចបានឲ្យដឹងថាហេតុការខាងលើនេះបានកើតឡើងនៅថ្ងៃទី០៧ខែមិនាឆ្នាំ២០២១នេះនៅវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ស្ថិតនៅក្នុងចំណុចភូមិមុខវត្តឃុំគាស់ក្រឡស្រុកគាស់ក្រឡខេត្តបាត់ដំបង។
បើតាមរបាយការណ៍ពីសមត្ថកិច្ចមកថានៅក្នុងហេតុការអគ្គិភ័យខាងលើនេះបានបណ្តាលឲ្យឆេះផ្ទះតៀម០១ខ្នងទំហំ៤មx៦មជញ្ជាំងស័ង្កសីដំបូលប្រក់ស័ង្កសីរបស់ម្ចាស់ឈ្មោះឆាយ.ហំភេទប្រុសអាយុ៤១ឆ្នាំនិងប្រពន្ធឈ្មោះកែវ.សិលាអាយុ៣១ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើត្រូវបានឆេះទាំងស្រុង។
ក្នុងរបាយការណ៍ដដែលបញ្ជាក់ថាសម្ភារ:ដែលខូចខាតក្នុងហេតុការខាងលើនេះមានដូចជា៖ផ្ទះចំនួន០១ខ្នង,គ្រែចំនួន០២,ទូខោអាវ០១,ទូដាក់ចានឆ្នាំង០១,តុបាយ០១,ទូរទស្សន៍០១គ្រឿង,ក្បាលស៊ីឌី០១,កូនបាស០១គូនិងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតត្រូវបានឆេះទាំងស្រុងសរ៉ុបជាថវិកាចំនួន៦លានរៀល។
សមត្ថកិច្ចថាមូលហេតុនៃការឆេះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ចេះហ្វ្រីនិងឌុយដោត)ហើយម្ចាស់ផ្ទះមិននៅចាក់សោរចោលរវល់ទៅលក់ដូរនៅផ្សារ។ក្រោយពីទទួលពត៌មានពីអ្នកភូមិភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងនិងប្រើប្រាស់ទឹកអស់ចំនួន០១ឡានផងដែរ៕សៅ សារិទ្ធ




































