បន្ទាយមានជ័យ៖
អំណោយជាគ្រឿងឧបភោគបរិភោគព្រមទាំងម៉ាសអាកុលជាច្រើន របស់សមាគមចលនាយុវជនកម្ពុជា157សាខាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី6មីនា2021ត្រូវបានលោកចៅ ជីអាន ប្រធានសមាគមដឹកនាំក្រុមការងារ
ចុះចែកជូនដល់កងទ័ពដែលកំពុងប្រចាំការការពារការីករាលដាលសកល នៃជំងឺកូវីដ 19តាមរយះ ពលករកម្ពុជាពីប្រទេសថៃចំនួនពីរគោលដៅនៅស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែត។
លោកចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យបានលើកឡើងថាដោយមានការចង្អុលបង្ហាញពីលោកម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) លោកបានដឹកនាំក្រុមការងាររួមមានលោកផូរ ស៊ីតាល់ អនុប្រធានសមាគម លោក អ៊ុង សុខម៉ៅ អគ្គលេខាធិកា លោកតឹក សុភក្តិ ប្រធានរដ្ឋបាលសមាគម រួមជាមួយប្រធានស្រុក/ក្រុងទាំង៩ សមាជិកសមាជិកាសមាគមចលនាយុវជនក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីប្រធានអនុប្រធាន សមាជិកសមាជិកាសមាគមចលនាយុវជនក្រុម១៥៧ ខេត្តសៀមរាប បានចែកគ្រឿងឧបភោគបរិភោគ និងសំភារៈមួយចំនួនដល់កងកំលាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មទាំងយប់ទាំងថ្ងៃទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ពីប្រទេសថៃដើម្បីការពារការរីករាយដាលជំងឺ COVID-19 នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងទីតាំងភូមិសាស្រ្តស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការសំរបសំរួលពីអាជ្ញាធរមូលដ្ឋាន។
លោក ចៅ ជីអាន បានមានប្រសាសន៍ទៀតថាជាប្រចាំសមាគមចលនាយុវជនកម្ពុជា157សាខាខេត្តបន្ទាយមានជ័យតែងតែចូលរួមជាមួយអាជ្ញាធរនិងសមត្ថកិច្ចជាពិសេសក្នុងកិច្ចការមនុស្សធម៍តែងបានចុះជួយជានិច្ចដល់ប្រជាពលរដ្ឋខ្វះខាត់និងជួបការលំបាក។
ហើយសំភារៈដែលបានផ្តល់ដល់កងកម្លាំងសរុបទាំង២ ទីតាំងរួមមាន៖ ១.មីយាំយាំ (៣០កញ្ចប់/កេះ) ចំនួន១០០កេះ២.ត្រីខ (១០កំប៉ុង/យួរ) ចំនួន១០០យួរ៣.ទឹកស៊ីអ៊ីវ (៦ដប/យួរ) ចំនួន៦០យួរ៤.ទឹកត្រី (៦ដប/យួរ) ចំនួន៦០យួរ៥.ស្កសរ ចំនួន៥០គក៦.អំបឹល ចំនួន៥០ គក៧.ទឹកសុទ្ធដបតូចចំនួន៤៣០យួរ និងទឹកសុទ្ធដបធំ (សឹង្ហថៃ)ចំនួន ២០យួរ៨.ភេស្ជៈខារ៉ាបាវ និង M150 ចំនួន ៤កេះ ស្មើរនិង២០០ដប៩. ភេស្ជៈ Maxi ចំនួន៥០កេះ១០. ម៉ាស់(ល្អ) ចំនួន៨០ប្រអប់១១.
អាល់កុល(១កាន៣០លីត្រ) ចំនួន៤កាន។
ឆ្លើយតបនិងការផ្តល់អំណោយខាងលើអាជ្ញាធរស្រុកក្រុងរួមទាំង លោក វរះសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរងនាយសេនាធិការនៃ តំបន់ប្រតិការសិករងខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់សមាគមចលនាយុវជន157ដែលតែងតែយកចិត្តទុកដាក់ដល់កងកម្លាំង។
ហើយកងកំលាំងដែលចូលរួមទទួលរួមមាន កងកំលាំងប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ កំលាំងកងពលថ្មើរជើងលេខ៥១ កំលាំងវរៈព្រំដែន កំលាំងប៉ូលីស និងកំលាំង PM ដែលកំពុងប្រចាំការតាមទិសដៅនិមួយៗ៕ដោយ៖ឃិន គន្ធា





































