គ្រាប់យុទ្ធភ័ណ្ឌប្រភេទ120មីលីម៉ែត្រ១គ្រាប់ត្រូវបានប្រជាកសិករប្រទះឃើញ

0

ខេត្តបាត់ដំបង÷សមត្ថកិច្ចបានឲ្យដឹងថាកាលពីវេលាម៉ោង៨និង៣០នាទីនៅថ្ងៃទី៨ខែមីនាឆ្នាំ២០២១នេះមានប្រជាកសិករម្នាក់បានមករាយការណ៍ថាខ្លួនបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទទះ១គ្រាប់នៅចំណុចស្រែរបស់ខ្លួនត្រង់ចំណុចដំណាក់អំពិលភូមិថ្មីឃុំកន្ទឺ១ស្រុកបាណន់ខេត្តបាត់ដំបង។
ប្រជាកសិករដែលបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌខាងលើមានឈ្មោះផន.គ្រី​ភេទប្រុស​អាយុ៣៤ឆ្នាំមកស្នាក់នៅធ្វើស្រែចំណុចខាងលើខណះដែលបានភ្ជួរស្រែ​ក៏ប្រទះឃើញគ្រាប់120មីលីម៉ែត្រចំនួន០១គ្រាប់ហើយក៏បានមករាយការណ៍ឲ្យប៉ុស្ដិ៍នគរបាលកន្ទឺ១តែម្តង។
តាមការពិនិត្យពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាគ្រាប់យុទ្ធភ័ណ្ឌ១គ្រាប់ខាងលើនេះនៅមានគុណភាពនៅឡើយជាប្រភេទ120មីលីម៉ែត្រហើយក្រោយពីចុះត្រួតពិនិត្យសមត្ថកិច្ចក៏បានដាក់សញ្ញាហាមឃាត់ដើម្បីរង់ចាំមន្ត្រីនៃអង្គភាព(ស៊ីម៉ាក់))មកទទួលយកទៅកំទេចចោលតាមបច្ចេកទេស៕សៅ សារិទ្ធ