លោកឯម មុន្នី នាយរងអធិការរដ្ឋាន រដ្ឋាភិបាលព្រៃឈើខាងជើងបឹងទន្លេរសាប ដឹកនាំកម្លាំងកងរាជអាវុធហត្ថចុះឃាត់គ្រឿងចក្រឈូសឆាយដីព្រៃ

0

ខេត្ត​ឧត្តរ​មានជ័យ. នៅវេលាម៉ោង១៤.០០នាទីថ្ងៃទី០៨.៣.២០២១ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងចំនួន០២នាក់អាវុធ០១ដើមវិទ្យុទាក់ទង០២គ្រឿង រថយន្ត០១គ្រឿង ដឹកនាំដោយ លោកអនុ.ឯក ហើន សំបោន មេ.ការរងស្រុកអន្លង់វែង សហការជាមួយកំលាំងចំរុះរួមមាន:
១/នាយខណ្ឌរដ្ឋាភិបាលព្រៃឈើខេត្ត ឧត្តរមានជ័យចំនួន០១នាក់
២/នាយករដ្ឋបាសាលាស្រុកអន្លង់វែងចំនួន០១នាក់
៣/មន្រ្តីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកអន្លង់វែងចំនួន០១នាក់។
៤/ផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែងចំនួន០២នាក់
៥/ប្រធានការិយាល័យកសិកម្មធន់ធានធម្មជាតិនិងបរិស្ថានស្រុកអន្លង់វែងចំនួន០១នាក់
៦/តំណាងក្រុមហ៊ុនទំរីងរាប់បើុចំនួន០២នាក់
សរុបចំនួន១១នាក់ដឹកនាំដោយលោក ឯម មុន្នី នាយរងអធិការរដ្ឋាន រដ្ឋាភិបាលព្រៃឈើខាងជើងបឹងទន្លេរសាប ចុះពិនិត្យជាក់ស្តែងការឈូសឆាយនិងហ៑ុំព័ទ្ធដីព្រៃ នៅក្នុងដីរបស់ក្រុមហ៊ុនទំរីងរ៉ាប់ប៊ើ និងដាតារ៉ាប់ប៊ើ ចំណុចអូរភ្លូង(០៤០៨០០៤.១៥៦០៨៩០)ពិនិត្យទីតាំងដីឈូសឆាយ ប្រភេទដីព្រៃ ស្ថិតនៅភូមិទួលគ្រួស ឃុំថ្លាត ពិនិត្យជាក់ស្តែងឃើញ មានអេស្កា១គ្រឿង ម៉ាកCAT ធុន៣១២ ពណ៍លឿង និងរថយន្តដឹកអេស្កា១គ្រឿង ម៉ាកហុីយ៉ុងដាយ ពណ៍ ស លេខ៣A០១៤៨ ឩ/ជ គ្រប់គ្រង ដោយមេការ ឈ្មោះ ទ្រឿន ចន្ទ្រា ភេទប្រុស អាយុ ២០ឆ្នាំរស់នៅភូមិ អូគគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឩត្តរមានជ័យ សុីឈ្នួលឈូសឆាយដីឨយ ឈ្មោះលុយ ប៑ុនណា ភេទ អាយុ៣០ ឆ្នាំ រស់នៅភូមិ ថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឩត្តរមានជ័យ ។
▪︎បច្ចុបន្នវត្ថុតាងយកមករក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែករដ្ធបាលព្រៃឈើរ ភូមិអូរតាម៉េង ឃុំស្រុកអន្លង់វែង រង់ចាំដោះស្រាយ តាមនិតិវិធី ច្បាប់។