កំពង់ធំ៖ គ្រោះថា្នក់មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ 6Aដោយម៉ូតូវេវអាល់ហ្វា បុកជាមូយនិង ម៉ូតូហុងដាទ្រីមសេ១២៥ព៍ណខ្មៅ យ៉ាងពេញទំហឺងបណ្ដាលឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏នាំគ្នារត់មកមើលឈូឆរពេលនោះកស្រាប់តែឃើញម៉ូតូមួយគ្រឿងដាច់មួយកំណាត់មុខ ចំណែកម៉ូតូមួយគ្រឿងទៀតរត់បាត់ស្រមោល គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង ៩.២០នាទី ព្រឹកថ្ងៃទី ០៣ សីហា ឆ្នាំ២០១៤ ត្រង់ចំនុចក្បាលស្ពានកំពង់ធំ ក្រុងស្ទឹងសែ។ 
យោងតាមសំដីអ្នកនៅទីនោះបានប្រាប់អ្នកយកព៍ត័មានយើងថាមុនពេលម៉ូតូទាំងពីរបុកគ្នាគាត់បានឃើញម៉ូតូហុងដាទ្រីមសេ១២៥ព៍ណខ្មៅ ឌុបគ្នា៣នាក់ ធើ្វដំណើរក្នុងទឹសដៅពីរជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូវេវអាល់ហ្វាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញា1A .9376 បើកបរដោយបុរសម្នាក់ឈ្មោះ សំ ណាង ភេទប្រុសអាយុ ១៩ជាជនជាតិយូន បើបរក្នុងទិសដៅពីរ ត្បូងទៅជើង ក្នុងល្បឿនយ៉ាង
លឿន ក៏ស្រាប់តែរ៉េចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូខ្លូនឯងដាច់កង់ខាងចំណែកមនុស្សគ្មានរបួសអ្វីឡឿយ។ ប្រភពពត៌មាន ពីសាក្សីនៅកន្លែងកើតហេតុ បានប្រាប់អ្នកយកព៍ត័មានយើងថាពេលកើតហេតុភ្លាមៗប៉ូលិសប៉ុស្តិ៍បានមកធ្វើវាស់វែងរួចហើយក៏ឃើញថាគ្មានជនណាម្នាក់រងរបួសឡើយក៏បញ្ចប់សំណុំរឿងតែត្រឹមនិងទៅ ចំណែកម៉ូតូដែលខូចខាតយកទៅធ្វើដោយខ្លូនឯង។ ដោយផន សុខជាតិ



































