កំពង់ឆ្នាំង៖ (បញ្ជាក់ជូនរូបភាពនេះគឺប្ដីប្រពន្ធរបស់ខ្ញុំបានថតកាលពីសួនឈូករ័ត្នដែលបានដាំកន្លងមក) កាលពីម្សិលមិញបានលេចធ្លាយព័ត៌មានមកថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សមួយចំនួនពាក់ព័ន្ធនឹងការរំលោភបំពានយកដីរដ្ឋកណ្ដាលក្រុងកំពង់ឆ្នាំង ពុះជាឡូត៍លក់ ដោយលួចធ្វើឯកសារក្លែងក្លាយហើយត្រូវបានកងកម្លាំងនាំមកសាកសួរ។
យោងរបាយការណ៍របស់ប្រធានអង្គភាពគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសាលាខេត្ត ចុះថ្ងៃចន្ទ ៤កើត ផល្គុន ឆ្នាំជូត ទោស័ក ព .ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២១ ។
គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា៖ កន្លងមកនេះមានបុគ្គលម្នាក់យកឯកសារខុសច្បាប់ទៅប្រើប្រាស់ដើម្បីរំលោភយកដីរដ្ឋ ដែលគ្រប់គ្រងដោយសាលាខេត្ត មានទីតាំងស្ថិតនៅភូមិម៉ុងបារាំង សង្កាត់ប្តូរ ក្រុងកំពង់ឆ្នាំង ដើម្បីពុះជ្រៀកជាឡូតិ៍លក់ក្នុង
គោលបំណងបោកប្រាស់។ តាមឯកសារដែលប្រមូលបានបុគ្គលល្មើសបានប្រើប្រាស់កលល្បិចឱ្យចូលភាគហ៊ុនជាថ្នូរទទួលបានដីនេះ ហើយក្នុង ករណីនេះក៏មានបងប្អូនមួយចំនួនតូចបានកាន់ច្រឡំចូលរួមផងដែរ។
អាស្រ័យហេតុនេះគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សូមបញ្ជាក់ថា៖ ១, សូមបងប្អូនកុំភាន់ច្រឡំធ្វើតាមកលល្បិចភូតកុហក និងទិញដីនេះដែលធ្វើឱ្យមានការខាតបង់ ប្រាក់កាស និងខុសច្បាប់។
២. អង្គភាពគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសាលាខេត្ត បានចាត់វិធានការស្របតាមនីតិវិធី ដើម្បីគ្រប់គ្រង ថែរក្សាទ្រព្យសម្បត្តិរដ្ឋ ឱ្យបានល្អស្របតាមគោលការណ៍ណែនាំរបស់ថ្នាក់លើ។
៣. ក្នុងករណីមានបងប្អូនភាន់ច្រឡំ និងបានទិញដីនេះសូមយកឯកសារពាក់ព័ន្ធមកបង្ហាញដល់អង្គភាព គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសាលាខេត្ត រាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ការងារត្រូវបានបញ្ចប់ ដើម្បី សមត្ថកិច្ចមានមូលដ្ឋានពិនិត្យដោះស្រាយតាមច្បាប់។
ក្នុងករណីបងប្អូនមិនបានបង្ហាញឯកសារពាក់ព័ន្ធទាន់ពេលវេលាកម្លាំងសមត្ថកិច្ចរកឃើញ បងប្អូនអាចក្លាយជាអ្នកឃុបឃិតបំផ្លាញទ្រព្យសម្បត្តិរដ្ឋទៅវិញក៏ថាបាន។
ប្រភពបង្ហើបថាមានទីតាំងដីរបស់រដ្ឋចំនួន ៣ទីតាំង នៅក្នុងក្រុងកំពង់ឆ្នាំង តម្លៃជិត១លានដុល្លារ ត្រូវបានគេឃុបឃិតគ្នាលក់ទៅឲ្យម្ចាស់ផ្ទះសំណាក់មួយដ៏ល្បីនៅខេត្តក្នុងខេត្ត ក៏ជាអ្នកដែលរកស៊ីចងការក្រៅប្រព័ន្ធផងដែរ
-កន្លែងទី១ មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ កឆ 002478 លេខ T 0092 ចុះថ្ងៃទី២៣ ខែ០២ ឆ្នាំ១៩៩៨ មានទំហំ 47 អារ 25សង្ទីអារ ជាការិយាល័យពន្ធធនាគារខេត្ត ស្ថិតនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង ដែលមានទីតាំងដី ខាងជើងទល់នឹងសាលាខេត្តកំពង់ឆ្នាំង ខាងត្បូងទល់នឹងអធិការ ដ្ឋានស្រុកកំពង់ឆ្នាំង ខាងកើតទល់នឹងផ្លូវខេត្ត ខាងលិចទល់នឹង បញ្ជាការដ្ឋានផ្នែកសឹករងកំពង់ឆ្នាំង ។
-កន្លែងទី២ មានបណ្ណ័សំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ កឆ 002477 លេខ TIII 0091 ចុះថ្ងៃទី២៣ ខែ០២ ឆ្នាំ ១៩៩៨ មានទំហំ 44អារ 36សង្ទីអារ ជាពន្ធនា គារខេត្ត ស្ថិតនៅភូមិ ម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានទីតាំងដី ខាងជើងទល់នឹងផ្លូវខេត្ត ខាងត្បូងទល់នឹងផ្លូវខេត្ត ខាងកើតទល់នឹងការិយាល័យព័តមាននគរបាលខេត្ត ខាងលិចទល់នឹង ផ្លូវខេត្ត ។
-កន្លែងទី៣ មានបណ្ណ័សំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ : កឆ 002477 លេខ Tiii 0091 ចុះថ្ងៃទី២៣ ខែ០២ ឆ្នាំ១៩៩៨ មានទំហំ 3906 ម៉ែត្រក្រឡា ជាដីផ្ទះសំណាក់ខេត្ត (គជប) ស្ថិតនៅភូមិ ម៉ុងបារាំង សង្កាត់ ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានទីតាំងដីជាប់ពន្ធនាគារ ខាងជើងទល់នឹងផ្លូវខេត្ត ខាង ត្បូងទល់នឹង ផ្លូវខេត្ត ខាងកើតទល់នឹង ផ្លូវខេត្ត( វិមានឯករាជ្យ ) ខាងលិចទល់នឹង ផ្លូវខេត្ត ។
អាចជួយកែសម្រួលផង




































