គ្រោះថ្នាក់​ចរាចរណ៍រថយ​ន្ត ០២គ្រឿង បុកគ្នានៅលើផ្លូវជាតិ​លេ​ខ៥១​ បណ្តាយឱ្យតៃកុងរបួសធ្ងន់ម្នាក់

0

កំពង់ស្ពឺ​ ៖​ រថយន្តធំៗចំនួន ០២គ្រឿង បានបុកគ្នាពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥១​ ​ចន្លោះគីឡូម៉ែ​ត្រ​ (៣-៤​) ត្រង់ចំណុចភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់​ស្ពឺ បណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ ។

នគរបាលឱ្យដឹងថា រថយន្ត ម៉ាក H​YUNDAI PORTER ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ កំព​ង់ស្ពឺ 2A.7291 បើកបរដោយឈ្មោះ ផាត់ នី ភេទ ប្រុស អាយុ៤២ឆ្នាំ​ ជាអ្នកបើកបររបួសបាក់​ជើងស្តាំ រស់នៅ​ភូមិ​ចាម ឃុំដាល ស្រុកគងពិ​សី ខេត្តកំពង់ស្ពឺ។

នគរបាលបន្តថា ជនរងគ្រោះបើកបរក្នុងទិសដៅពីត្បូងទៅជើងលុះបើកមកដល់ចំណុចខាងលើបានបើកទៅបុ​ករថ​យន្តមួយគ្រឿងទៀត ម៉ាក D​AEWOO ពណ៌ស ពាក់ផ្លា​ក​លេខ ភ្នំពេញ 3E.​5​4​20 សណ្តោងសឺមីរុឺមី ពោងស៊ីម៉ង់ត៍ ពណ៌ស ពាក់ផ្លាក​លេខ ភ្នំពេញ 4A.6362 ពេញមួយទំហឹង ក្នុងទិសដៅបញ្រ្ចាស់គ្នាអ្នក​បើកបរមិនស្គាល់អត្តសញ្ញាណបានចុះគេចខ្លួនបាត់​ ។

នគរបាលបញ្ជាក់ថា រថយន្ត HYUNDAI បើកបរចូល​ទៅចំណែកទ្រូងផ្លូវរបស់រថយន្ត ម៉ាក DAE​W​OO បង្ករឱ្យមានករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ ក្នុងនោះប​ណ្តាលឱ្យគ្រោះថ្នាក់មនុស្សម្នាក់ធ្ងន់ជាអ្នកបើកបររថយន្ត HYUNDAI បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ។ ចំពោះរថយន្តខូចខាតទាង០២គ្រឿង​ ខណៈធ្ងន់មួយគ្រឿង និងស្រាលមួយគ្រឿង ។

បច្ចុប្បន្ន​មធ្យោបាយ​បង្ក​ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ ដេីម្បី​កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់​ ៕