អភិបាលស្រុកអន្លង់វែងចុះពិនិត្យមើលការដ្ឋានជួសជុលផ្លូវមួយខ្សែ និងធ្វើស្ពានថ្មីពីកន្លែង ដែលមានប្រវែង 14គីឡូម៉ែត

0

ខេត្តឧត្តមានជ័យ៖ ថ្ងៃសិទ្ធនារីអន្តរជាតិ នាព្រឹកថ្ងៃទី ៨ ខែមិនា ឆ្នាំ២០២១ លោក ហោ ជិនវិរយុទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង អមដំណើរដោយ ហឿន ពៅ សមាជិកក្រុមប្រឹក្សាស្រុក លោក ជន់ រះ មេឃុំលំទង បានចុះពិនិត្យមើលការដ្ឋានជួសជុលផ្លូវមួយខ្សែ និងធ្វើស្ពានថ្មីពីកន្លែង ដែលមានប្រវែង 14គីឡូម៉ែត ចេញពីរភូមិ លំទងថ្មី ទៅកាន់ភូមិលំទងចាស់ ធ្វើដោយកងវិស្វកម្មសាធារណះការ លោក ហោ ជិនវិរយុទ្ធ ក៍បានណែនាំទៅដល់បងប្អូនក្រុមការងារត្រូវយកចិត្តទុកដាក់ពីស្តង់ដារបច្ចេកទេស និងប្រជាពលរដ្ឋកុំអោយលប់ប្រលាយតាមបណ្តោយផ្លូវ ត្រូវដាក់លូ តាមផ្លូវច្រកចូលដីលំនៅដ្ឋានរបស់ខ្លួន និងចំការ ។
លោក ហោ ជិនវិរយុទ្ធ អភិបាលនៃគណៈអភិបាល ក៏នាំយកមី ចំនួន 4កេះធំដែលជាអំណោយ របស់ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ ចែកជូនក្រុមជាង ប្រជាការពារ និងប្រជាពលរដ្ឋដែលជាគំរូ។ដោយចាន់ធី