ប្រគល់ផ្ទះថ្មីខ្នងទី១៨៦ជូនដល់អតីតយុទ្ធជនពិការក្នុងថ្ងៃទិវានារីអន្តរជាតិ៨មិនា សម្ដេចអគ្គមហាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត

0

ខេត្តកំពង់ធំ៖ អតីតយុទ្ធជនពិការ បានទទួលផ្ទះថ្មីមួយខ្នងលើកទី១៨៦ ដែលជាចំណងដៃក្នុងថ្ងៃសិទ្ធនារី៨ មីនា ទិវាសិទ្ធិនារីអន្តរជាតិ និងជាអំណោយសម្តេច​តេជោហ៊ុនសែន និងសម្តេចកតិ្តព្រឹត្តបណ្ឌិត និងប្រគល់ជូនដោយ ធឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  ពិធីនេះបានធ្វើនៅរសៀលថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២១ អតីតយុទ្ធជនរស់នៅភូមិសិរីរាជ្យ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ពិធីប្រគល់ផ្ទះនេះ ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងក្រុមការងារ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកឧកញ៉ាវិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនកំពតផត ប្រគល់ជូនអតីតយុទ្ធជនពិការ ឈ្មោះ នាង សុផល អាយុ៥២ឆ្នាំ ភរិយាឈ្មោះ សែន ភឿន អាយុ៤៩ឆ្នាំ មានកូនចំនួន០៤នាក់ ធ្លាប់ចូលបម្រើក្នុងជួរកងទ័ពឆ្នាំ១៩៨៧ នៅអង្គភាពយោធាស្រុកបារាយណ៍ បានត្រូវរបួសនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩៩២ ដោយសារជាន់មីនដាច់ជើងឆ្វេង នៅសមរភូមិវាលធំ ត្រពាំងសង្កែឃុំ គគីរធំ ស្រុកបារាយណ៍  ខេត្តកំពង់ធំ  ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុនសែន  ដែលបានគិតគូរសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន មានអតីតយុទ្ធជនគឺមានអ្វីនៅថ្ងៃនេះ អតីតយុទ្ធជនពិការ បានទទួលផ្ទះថ្មីមួយខ្នងគឺជាខ្នងផ្ទះទី ១៨៦ ដែលមានទំហំ៤ គុណ៦ ម សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំង ស្មាប៊ត  ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ដែលបានសាងសង់ដោយក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមទាំងឧបត្ថម្ភអំណោយ ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត និងលោកជំទាវពេជ្រច័ន្ទមុន្នីអង្ករចំនួន ៥០ គីឡូក្រាម មីពីរកេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ ដឹងថាពិការមួយចំនួនផងដែរ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមការងារទប់ស្កាត់ការឆ្លងរីករាលដាលនូវមេរោគកូវីត19 ខណៈពេលនេះ មេរោគកូវិដ១៩ កំពុងឆ្លងចូលសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ អាជ្ញាធរដែនដីនិងក្រុមគ្រួសារអតីតយុទ្ធជន បានគោរពអគុណ និងគាំទ្រសម្ដេចតេជោហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គ្រប់អណ្ណតិៗ។

ដោយ ប៊ុន រដ្ឋា