ខេត្តព្រះសីហនុ៖ ដោយ នាគសមុទ្រ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ រូមនិងក្រុមការងារ ប្រមាណជា១០០០នាក់នៅតែបន្តនាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធឧបត្ថម្ភជូនដល់ ក្រុមការ ងារជួរមុខរបស់រដ្ឋបាលខេត្ត ដែល កំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កកន្លែងចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ។ ជាមួយគ្នានេះ ក្រុមគ្រូសារ ប្អូន ប្រុស ប្អូនស្រីម្ចាស់ឱសថស្ថានមណ្ឌល់ថ្មីក៏បាននាំយកអំណោយម្ហូបចំណីអាហារទឹកបរិសុទ្ធមករូមចំណែក ឧបត្ថម្ភ លើកទឹកចិត្តដល់ក្រុមការងារដែលកំពង់ប្រចាំការនៅតាមមណ្ឌល់ចត្តាឡីស័កក្នុងក្រុងព្រះសីហនុជាច្រើនកន្លែងផងដែរ។ 
នាឱកាសនោះលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានមានប្រសាសន៍ថា សកម្មភាពនៃការចូលរួមចែករំលែករបស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្ស ប្រជា ជនកម្ពុជាខេត្តព្រះសីហនុក៏ដូចជាបងប្អូនសប្បរសជនដែលតែងតែនាំយកអំណោយជួបឧបត្ថម្ភដល់ ក្រុមការ ងារជួរមុខ
កំពង់បំពេញបេសកម្មតាមមណ្ឌល់ចត្តាឡីស័កក្នុងខេត្តព្រះសីហនុ។ទង្វើនេះបានឆ្លុះបញ្ចាំងពីសន្ដានចិត្តសាមគ្គីភាពការរួមសុខទុក្ខក្នុងនាមខ្មែរតែមួយព្រមទាំងបានជំរុញទឹកចិត្តដល់ដល់បងប្អូនក្រុមការងារប្រចាំគោលដៅទាំងអស់ ខិតខំបំពេញការងារ និងភារកិច្ចទទួល បានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត។
ក្នុងនោះផងដែរ លោក អភិបាលខេត្តក៏បាន ថ្លែងអំណរគុណដោយលោកឧកញ៉ា ទៀ វិចិត្រ សមាជិក ក្រុម ការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុរូមនិងសប្បរសជន បានចុះចែកម្ហូបអាហារជូនដល់ បងប្អូនក្រុមការងារប្រចាំគោលដៅបំពេញការងារនិងភារកិច្ចរបស់ខ្លួនតាមមណ្ឌលចត្តាឡីស័កនិងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ព្រមទាំងកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទៀតផងហើយជាពិសេសលោកឧកញ៉ាតែងតែជួយដល់សង្គមជាតិ ចុះជួយដល់ជនរងគ្រោះនិងចុះចែកអំណោយដល់ជនទីទាល់ក្រដោយមិនប្រកាន់ និង រើសអើងវណ្ណៈអ្វីឡើយ ទាំងអស់នេះហើយបានឆ្លុះបញ្ចាំងពីសន្ដានចិត្ត សាមគ្គីភាព ការរួម សុខ ទុក្ខ ក្នុងនាម ខ្មែរតែមួយ៕






































