កំពង់ធំ៖ ក្មេងប្រុសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅក្រោយផ្ទះ។
ហេតុការណ៍ខាងលើនេះកើតឡើង នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១៨៖០៥នាទី នៅចំណុច មាត់ស្ទឹងក្រោយផ្ទះចំងាយ៥០ម៉ែត្រ ស្ថិតនៅភូមិ កងមាស ឃុំត្នោត ជុំ ស្រុក បារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ គង់ ជីណេត ភេទប្រុស អាយុ ៨ឆ្នាំ ជនជាតិ ខ្មែរ នៅភូមិកងមាស ឃុំ ត្នោតជុំ ស្រុក បារាយណ៍ ខេត្ត កំពង់ធំ។
តាមការបំភ្លឺរបស់ឪពុកឈ្មោះ សុខ នាង អាយុ ៣៨ ឆ្នាំ និង ម្តាយ ឈ្មោះ សួន សុីណាត អាយុ ៣៤ ឆ្នាំ ម្តាយ របស់សព បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានរាយខ្សែភ្លើងចេញពីផ្ទះទៅមាត់ស្ទឹងហើយត្រូវវបានក្រសួងកសិកម្មរុក្ខាប្រមាញយកម៉ូទ័រដាក់ក្នុង ទឹកស្ទឹងរួចដោតឌុយភ្លើងដើម្បីបូមទឹកយកមកប្រើប្រាស់បន្ទាប់មកគាត់ក៍ត្រឡប់មកផ្ទះវិញដោយទុកកូន ពីរនាក់ឲ្យនៅលេងមាត់ទឹកស្ទឹងនៅក្បែរម៉ូទ័រភ្លើងដូចសព្វមួយដង ក្រោយមកកូនរបស់គាត់ម្នាក់អាយុ ៨ ឆ្នាំដូចគ្នាបានរត់មកប្រាប់ថា អាណេតលង់ទឹក គាត់ក៍គ្នារត់ទៅមើលក៍ឃើញកូននៅ នឹងមាត់ទឹកស្ទឹង ហើយនិងមានស្នាមខ្លោច ចំទ្រូងទំហ៊ុំ ០.២ សម ជារង្វង់ ។
តាមការពិនិត្យរបស់សមត្ថកិច្ចនិងលោក មេ ភូមិកងមាស និងលោកមេឃុំ ត្នោត ជុំ យើងសន្និដ្ឋានថា ក្មេងរងគ្រោះពិតជាស្លាប់ដោយ សារឆក់ចរន្ត អគ្គិសនី មិនពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយសមត្ថកិច្ចធ្វើការពិនិត្យ ចប់សព្វគ្រប់បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។




































