អ្នកបើកតាក់ស៊ីម្នាក់និងម្នាក់ទៀតជាអ្នកបើករថយន្តដឹកទំនិញ រដ្ឋបាលខេត្តព្រះសីហនុ និងសម្រេចផាកពីន័យក្នុងម្នាក់ចាប់ពីរ១០លាន់រៀលដល់ ៥០លានរៀល

0

ខេត្តព្រះសីហនុ៖. បើយោងតាមការប្រាប់ឲ្យដឹង ពីសំណាក់លោក ឃាង ភារម្យ មន្រ្តីអ្នកនាំពាក្យរបស់សាលាខេត្ត ព្រះសីហនុបានបញ្ជាក់ថារដ្ឋបាលខេត្តព្រះសីហនុនិងសម្រេចធ្វើការផាកពីន័យ អ្នកបើកតាក់ស៊ីម្នាក់ និងម្នាក់ ទៀត ជាអ្នកបើករថយន្តដឹកទំនិញដោយក្នុងម្នាក់១០លាន់រៀលដល់ ៥០លានរៀល ខណៈ អ្នករត់ តាក់ស៊ី និង អ្នកបើករថយន្តដឹកទំនិញ នោះបានព្យាយាមដឹកស្រ្តីជនជាតិចិនម្នាក់ចាក់ចេញពីខេត្តព្រះសីហនុទៅកាន់ខេត្ត ផ្សេងៗ ល្មើសលើបំរាម របស់ រដ្ឋបាលខេត្តដែលបានដាក់ចេញនាពេលថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១១ និង៥១នាទីយប់ថ្ងៃទី ០៨ខែមីនាឆ្នាំ២០២១នេះមានករណី ស្ត្រីជនជាតិចិនម្នាក់បានគេចចេញពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និង បានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259 ត្រូវបានសមត្ថកិច្ចប្រចាំការ ត្រួត ពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច បានធ្វើការ ឃាត់សួរនាំ និងបានបញ្ជូន ស្ត្រី ជនជាតិត្រឡប់មកគោលដៅដើមដើម្បីធ្វើចត្តាឡីស័កវិញ ដោយឡែកអ្នកបើកបររថយន្តដឹកទំនិញបច្ចុប្បន្ន ត្រូវ បានគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់ខ្លួនធ្វើចាត់ការតាមនិតីវិធីច្បាប់ហើយ។ ចំណែកឯអ្នករត់តាក់ ស៊ីមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ប៉ុន្តែរទោះជាយ៉ាងណាកដោយ ករណីនេះសមត្ថកិច្ចកំពង់ធ្វើការស្រាវ ជ្រាវតាមចាប់ខ្លូនដើម្បីអនុវត្តតាមវិធានការច្បាប់ មិនឲ្យរូចខ្លូននោះឡើយ។
ជាវិធានការ គឺត្រូវអនុវត្តតាមអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១របស់រាជរដ្ឋាភិបាលស្តីពី វិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៖ ចំពោះស្ត្រីជនជាតិចិននេះ បន្ទាប់ពីបញ្ចប់ ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់ មកវិញជារៀងរហូត។ ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ីត្រូវពិន័យអន្តរការណ៍ជា ប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន)រៀល ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញ ពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក យោង តាមមាត្រា១១ នៃអនុក្រឹត្យខាងលើ។ ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើង ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។ ជាមួយគ្នានេះអាជ្ញាធរខេត្ត ព្រះ សីហនុបានធ្វើការអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
សូមរំលឹកងដែថាគិតត្រឹមព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ក្នុងខេត្តព្រះសីហនុមានអ្នកវិជ្ជមាន វីរុស កូវីដ-១៩ ថ្មីចំនួន ១២នាក់ និងមានអ្នកជាសះស្បើយចំនួន ១១នាក់ សរុបអ្នកជំងឺកូវីដ-១៩ ដែលកំពុង សម្រាក ព្យាបាលមានចំនួន១១៨នាក់៕នាគសមុទ្រ