ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃចន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី កម្លាំងផែនជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះបង្រ្កាបករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយករណីនៅចំណុចក្រុមហ៊ុនផ្ញើរសម្ភារៈ J&T ស្ថិតក្នុងភូមិអូរជញ្ជៀន ឃុំ/ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖ ១-ឈ្មោះ ហន ចាន់ទី ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំ/ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ ។
២- ឈ្មោះ រឿន កែវសោភា ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា មុខរបរមិនពិតប្រាកដ ។ ដកហូតសម្ភារៈវត្ថុតាង ៖ ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនប្រភេទម៉ាទឹកកក ( ICE ) ចំនួន ០១ កញ្ចប់តូច។ ២-ថ្នាំញៀនប្រភេទយ៉ាម៉ា ( WY ) ចំនួន ០២ គ្រាប់។ ៣- ម៉ូតូចំនួន ០១ គ្រឿង។ ៤-ទូរស័ព្ទចំនួន ០២ គ្រឿង។
បន្ទាប់ពីបានធ្វើការសាកសួរចម្លើយជនសង្ស័យខាងលើ កម្លាំងផែនជំនាញ បានចុះស្រាវជ្រាវបន្តរហូតដល់វេលាម៉ោង១៥និង០០នាទី យើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀត ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៖ ១-ឈ្មោះ ស រតនា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ។ ២- ឈ្មោះ នេត វណ្ណា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា មុខរបរមិនពិតប្រាកដ។ ដកហូតសម្ភារវត្ថុតាង ៖ ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនប្រភេទម៉ាទឹកកក ( ICE ) ចំនួន ០១ កញ្ចប់ធំ។ ២-ម៉ូតូចំនួន ០១ គ្រឿង។ ៣- ទូរស័ព្ទចំនួន ០១គ្រឿង ។
ករណីនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យទាំង ០៤នាក់ខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ដោយ:ចាន់ ធី




































