កងរាជអាវុធហត្ថ​ស្រុក​ស្ទោង បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​ហាមឃាត់​

0

​ខេត្តកំពង់ធំៈ បទល្មើស​នេសាទ​រាប់ពាន់​ម៉ែត្រ ដែល​ឈ្មួញ​ដុះ​ស្លែរ​បាន​ឃុបឃិត​គ្នា​ជាមួយ​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន បើកភ្លើង​ខៀវ​ឲ្យ​មាន​ការដាក់​ឧបករណ៍ នេសាទ​សាទ​ដោយ​ខុសច្បាប់ ត្រូវបាន​លោក វរៈសេនីយ៍ត្រី ឃុន ប៊ុន​ហូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង ដឹកនាំ​កំលាំង​មន្ត្រី​ក្រោម​ឳ​វាទ​ជាង​១០​នាក់ សហការ​ជាមួយ​លោក ឆូ​យ កុល​ស អភិបាលរង​ស្រុក​ស្ទោង និង​កំលាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ចុះបង្ក្រាប​បទល្មើស​នេសាទ ក្នុង​រដូវ​ត្រី​ពង​កូន​ស្ថិតនៅក្នុង​ឃុំ ស​ព្រោ​ជ និង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​កាលពី​ថ្ងៃ​ទី ១ ខែ សីហា ឆ្នាំ ២០១៤​។​ ​Image14

តាម​ការរៀប​រាប់រប​ស់ កម្មករ​ស៊ី​ឈ្នួ​ក​យាម របាំង​សាច់​អួន បាន​ឲ្យ​ដឹងថា ថៅកែ​របស់ខ្លួន​ឈ្មោះ ឆេង សួរ រស់នៅ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​បង់លុយ​ឲ្យ​លោក ថា​ត នាយរង​ខ​ណ្ទ​រដ្ឋបាល​ជលផល កំពង់ធំ និង​លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង លោក គន ចាន់​សីហា នាយ​សង្កាត់ រដ្ឋបាល​ជលផល​ស្ទោង ហើយ​បានដាក់​ដៃ​ចំនួន ៥​កន្លែង ក្នុង​មួយកន្លែង​មាន​ប្រវែង​ជាង​២០០០​ម៉ែត្រ ។​Image16

​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ មិនអាច​លាក់​ជិត​និង​ក្រសែភ្នែក​របស់​សមត្ថកិច្ច​ជំនាញ​បានទេ តែ​ត្រូវ បាន​គេ​ដឹងថា បើក​ខ្មោច​ស្រុក​មិន​ឲ្យ​ដៃ ខ្មោច​ព្រៃ​ក៏​មិន​ហ៊ាន បើ​ជលផល​មិន​បើកភ្លើង​ខៀវ ឈ្មួញ​ក៏​មិន​ហ៊ាន ចូលមក​សែនព្រេន​ដែរ សកម្មភាព​របស់ ឧក្រិដ្ឋជន ឆេង សួរ រស់នៅ​ស្រុក​ជីក្រែង បាន​ម៉ៅ​ផ្តាច់​ទិញ​ទឹកចិត្ត របស់​សមត្ថកិច្ច​ជលផល​កំពង់ធំ ឲ្យ​រង​នូវ​ភាព​ពិការ​មិនអាច​ចុះបង្ក្រាប​បទល្មើស​បានទេ ដោយសារតែ​សំណែន បង្ករ​ឲ្យ​ភ្លេច​អស់​នូវ​ឆ​ន្ទះ​ជា​អ្នក​អភិរក្ស​បទល្មើស​នេសាទ​។​Image17

​សកម្មភាព​បង្ក្រាប​របស់ កំលាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង បាន​បន្តធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ជា​បន្តបន្ទាប់​ដូច​ភ្លៀងរលឹម ទោះ​ជាមាន​ភ្លៀង​ផ្គរ​រន្ទះ​ក៏​ឆ​ន្ទះ​បង្ក្រាប​បទល្មើស​ទទួលបាន​លទ្ធផល​ជា ច្រើន​កន្លែង ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់ ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ជម្រុញ​និង​គាំទ្រ ឲ្យ​ម្ចាស់​មូលដ្ឋាន ទទួលខុសត្រូវ​ចំពោះ បញ្ហារ​បទល្មើស​។​ ​Image18

លោក វរៈសេនីយ៍ត្រី ឃុន ប៊ុន​ហូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួល​សេចក្តីរាយការណ៍ ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​បឹង​ទន្លេសាប ថា​មាន​បទល្មើស​រាប់ពាន់​ម៉ែត្រ សុំ ឲ្យ​មានការ​ចុះបង្ក្រាប​ទប់ស្កាត់​ជាបន្ទាន់ តែ​បើសិនជា​ពុំមាន​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ទេ ប្រជាពលរដ្ឋ និង​ចាត់ការ​ដោយ​ខ្លួនឯង ទើប​លោក ឃុន ប៊ុន​ហូ បាន​សុំ​យោបល់​ពី លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ និង​មានការ​ឯកភាព​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ ឲ្យ​ដឹកនាំ​មន្ត្រី​ក្រោម​ឳ​វាទ ចុះបង្ក្រាប​នៅ​ទីតាំង ឃុំ​ស​ព្រោ​ជ និង​ឃុំ ពាម​បាង ។​ ​Image21

លទ្ធផល​ដែល​ទទួលបាន​ចំនួន ២ ថ្ងៃ​រួមមាន ចំនុច​ខ្វែង​តា​សូ ២០០០​ម , ចំនុច​ចុង​ទឹកថ្លា ៣០៥៣​ម ,​ចំនុច​ចំការ​សណ្តែក ៥២០០​ម ,​ចំនុច បឹង​ផ្តៅ​២៥០០​ម​,​ចំនុច​ដុត​ត្រែង​៥៦០​ម​, ឧបករណ៍​មួយចំនួន ត្រូវបាន​ដុតបំផ្លាញ​ចោល​នៅនឹងកន្លែង និង​មួយចំនួន​យកមក​រក្សាទុក​។ ដោយ ប៊ុន រដ្ឋា ​Image27 Image26 Image25 Image24 Image23 Image22