ជនសង្ស័យម្នាក់ទំនងបែកថ្នាំបានដុតផ្ទះឪពុកម្តាយឆេះខ្ទេច

0

ខេត្តបាត់ដំបង÷ដោយ​ សៅ សារិទ្ធ

តាមរបាយការណ៍ពីសមត្ថកិច្ចមកថា:នៅថ្ងៃទី០៩ខែមីនាឆ្នាំ២០២១នេះនៅវេលាម៉ោង១៣:៥០នាទីនៅចំណុចក្រុមទី១២ភូមិស្ពានឃំុបន្សាយត្រែងស្រុកថ្មគោលមានករណីអគ្គីភ័យមួយកើតឡើងបណ្តាលឱ្យឆេះផ្ទះ០១ខ្នងរួមនិងសម្ភារ:មួយចំនួនឆេះគ្មានសល់ដែលម្ចាស់ផ្ទះមានឈ្នោះយ៉ែម.សុវ៉ាន់ភេទប្រុសអាយុ៥៦ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។


ប្រភពខាងលើបន្តថា:ការខូចខាតរួមមាន:ផ្ទះតម្កល់ទំហំ៦មx៧មធ្វើពីឈើប្រក់ស័ង្កសីជញ្ជាំងក្តារ១ខ្នង,ពាងទឹក០៣,ទូខោអាវ០១,ធុងបាស់០១,ធុងបាញ់ថ្នាំ០១,ម៉ាស៊ីនដេរ០១,ឆ្នាំងដំបាយអគ្គិសនី០១,ចង្ក្រានហ្គាស០១និងសំលៀកបំពាក់មួយចំនួនទៀតត្រូវបានឆេះខូតខាតទាំងស្រុងសរុបទំហំនៃការខូចខាតអស់ថវិកាប្រហែល១០.០០០.០០០រៀលមិនមានរងរបួសដល់មនុស្សឡើយ។
ប្រភពខាងលើបន្តថា:មូលហេតុនៃការឆេះផ្ទះខាងលើបង្ករដោយឈ្មោះឌុល.រដ្ឋាហៅ(ខ្វែវ)ភេទប្រុសអាយុ៣៣ឆ្នាំទីលំនៅកន្លែងកើតហេតុខាងលើត្រូវជាកូនម្ចាស់ផ្ទះ(មុខសញ្ញាបែកថ្នាំ)បានដុតបំផ្លាញ់ផ្ទះខ្លួនឯង។
សមត្ថកិច្ចបញ្ជាក់ផងដែរថា:ក្នុងករណីខាងលើនេះសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេដោយមូលហេតុផ្ទះឆេះអស់ទើបបានទទួលព័ត៍មាន៕

ដោយ​ សៅ សារិទ្