នគរបាលរដ្ឋបាលបានចុះបិទភូមិវាលធំ ឃុំពាមខកញ៉ាអុងជាបណ្តោះអាសន្នដែរមានខ្នងផ្ទះចំនួន៣០០គ្រួសារដោយ ក្នុងភូមិនោះមានផ្ទុះជម្ងឺកូវីត១៩

0

កណ្តាល៖ នៅព្រឹកថ្ងៃពុធ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ អនុវត្តន៍តាមការបញ្ជាដឹកនាំពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ-១៩ (COVID-19) ស្រុកល្វាឯម នគរបាលរដ្ឋបាលបានចុះបិទភូមិវាលធំ ឃុំពាមខកញ៉ាអុងជាបណ្តោះអាសន្នដែលមានខ្នងផ្ទះចំនួន៣០០គ្រួសារ ព្រោះក្នុងភូមិនោះមានផ្ទុះជម្ងឺកូវីត-១៩ ។

ការចុះបិទភូមិបណ្ណោះអាសន្ននេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម និងប៉ុស្តិនគរបាលរដ្ឋបាលបានចុះបិទភូមិវាលធំ ឃុំពាមខកញ៉ាអុង។

សម្រាប់ការបិទភូមិជាបណ្តោះអាសន្ននេះ គឺមានខ្នងផ្ទះ ចំនួន ៣០០គ្រួសារ ដោយក្នុងភូមិនោះមានផ្ទុះជម្ងឺកូវីត-១៩ ទើបបានធ្វើការហ៊ុព័ទ្ធពួកគាត់មិនឲ្យចេញក្រៅដោយខាងគ្រូពេទ្យធ្វើការយកសំណាកពួកគាត់ទាំងអស់។