ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀវិចិត្រ ជាអគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និងជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុនារសៀល ថ្ងៃទី ០៩មិនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ
និងសប្បុរសជន ជាច្រើនបាននាំយកគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភលើកទឹកចត្តិដល់ កម្លាំងសមត្ថកិច្ចកំពង់ឈរជើងការពារ ត្រួតពិនិត្យ តាមគោលដៅចំនួនន៤ច្រកចេញចូលខេត្តព្រះសីហនុ ដើម្បី ទប់ស្កាត់ជំងឺកូវីដ-១៩ ។ដោយក្នុងគោល ដៅ នីមួយៗទទួលបានទឹកបរិសុទ្ធចំនួន ៣០កេស ទឹកក្រូច ១០កេស មី១០កេស ត្រីខ ១០យួរ កាហ្វេ ១០ កញ្ចប់ ធំនិងថវិកាចំនួន ៤លានរៀល ផងដែរ។
សន្ដានចិត្តមនុស្សធម៌របស់លោកឧកញ៉ា ទៀវិចិត្រ ជាអគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជានា ពេលនេះមិនមែនជាលើកទី១នោះទេដោយកន្លងមកលោកឧកញ៉ារូមនិងក្រុមការងារតែងតែនាំយកនៅម្ហូបអាហារទឹកសុទ្ធទឹកក្រូចចែកជួនដល់កងកម្លាំងសមត្ថកិច្ចក៏ដូចជាមន្រ្តីរាជការដែលឈរជើងបំពេញការងារត្រូតពិនិត្យ នៅតាមគោលដៅបណ្ឌលចត្តាឡីស័កទូទាំងខេត្តព្រះសីហនុមិនតិចជាង៤០ទីទាំងនោះឡើយ។ទង្វើសប្បរស ធម៏របស់លោកឧកញ៉ានាពេលនេះគឺជាការចូលរូមលើកទឹកចិត្ត ដល់កងកម្លាំង ប្រចាំការនៅគោលដៅ ដែល ពួកគាត់មិនគិតពីការនឿយហត់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានសុខសន្តិភាព។
គួរបញ្ជាក់ងដែរថាក្រោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩រូចមក ដើម្បីទប់ ស្កាត់ការ ពារ ការរីករាលដាលជំង្ងឺឆ្លងកូវិដ ពីបណ្តាលខេត្តផ្សេង មកខេត្តព្រះសីហនុ និងពី ខេត្តព្រះសីហនុ ទៅខេត្តផ្សេង រដ្ឋបាលខេត្ត ព្រះសីហនុបានសម្រេច ធ្វើការផ្អាកការធ្វើដំណើរ ច្រកចេញចូលខេត្ត ព្រះសីហនុ ជាបណ្តោះអាសន្ន ចំនួន៤គោល សំខាន់ៗ រូមមាន ច្រកចេញចូល
ពីខេត្តកោះកុងមកខេត្តព្រះសីហនុ. និងតាម បណ្តោយផ្លូវជាតិលេខ៤ត្រង់ចំណុចស្រុកកំពង់សីលានិងកំណាត់ផ្លូវជាតិលេខ៣ដែលជាច្រកចេញចូលខេត្តកំពត.កែបមកខេត្តព្រះសីហនុរូមនិងតាមពណ្តាលច្រកចេញចូលតាមផ្លូវទឹកផងដែរ។ដោយការផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ននាពេលនេះគឺអនុញាតិឲ្យតែរថយន្តដឹកទំនិញនិងរថយន្តសង្រ្គោះបន្ទាន់
(ត្រូវឆ្លងកាត់លក្ខខណ្ឌនៃការត្រួតពិនិត្យត្រឹមត្រូវ)ដើម្បីទុកលទ្ធភាពឱ្យរដ្ឋបាលខេត្តគ្រប់គ្រង់បាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការ ពាក់ ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌល ចត្តាឡី ស័កឱ្យបានចប់សព្វគ្រប់សិន ដោយបច្ចុប្បន្ន ខេត្តព្រះសីហនុ មានទីតាំង សណ្ឋាគារ .កាស៊ីណូ .ភោគ ជនីយ៏ដ្ឋាន.មន្ទីរពេទ្យ.កដូចជាក្លិបកម្សាន្តចំនួនមិនតិចជា៤០ទីតាំងនោះទេត្រូវបានផ្អាកធ្វើអាជីវកម្មជាបណ្តោះអាសន្ន ដោតស្ម័គ្រចិត្តដើម្បីរូមចំណែកការពារនិងទប់ស្កាត់ការរីករាលដាលជំង្ងឺកូវិដ១៩ ក្នុងសហគមន៏ ហើយ ទីតាំង ទាំងនោះមួយចំនួនធំត្រូវបាន រដ្ឋបាលខេត្តសម្រេច យកធ្វើជាបណ្ឌលចត្តាឡីស័កតែម្តង ៕នាគសមុទ្រ





































