ខេត្តកំពង់ឆ្នាំង: ដើម្បីសម្រួលចរាចរណ៍ឲ្យកាន់តែប្រសើរឡើងជាងមុន សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានបន្លាស់ទីផ្ទះបណ្តែតទឹក ឱ្យមករស់នៅលើគោក ក្នុងភូមិសាស្រ្ត ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ អាជ្ញាធរឃុំ បានសម្រេចទម្លាក់ថវិកាជាតិចំនួន ១២០ លានរៀល ដើម្បីកែលម្អផ្លូវ បន្ថែមនៅចំណុចអ្នកតាអាទាំង ស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។
លោក សុខ សៀម សមាជិកក្រុមប្រឹក្សា
ឃុំឆ្នុកទ្រូ បានផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកយកពត៏មានយើង កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នេះថា កន្លងមកបងប្អូនប្រជាពលរដ្ឋ ដែលបានបន្លាស់
ទីផ្ទះបណ្ដែតទឹក មករស់នៅចំណុច ផ្លូវអ្នកតាអាទាំង ជួបការលំបាក ដោយពេលខែវស្សា ផ្លូវចំណុចខ្លះលិចទឹក ខ្លះគោក ដែលមិនអាចធ្វើដំណើរបាន គួបផ្សំផ្លូវមួយខ្យែនោះតូចផង ទើបអាជ្ញាធរឃុំឆ្នុកទ្រូ បានឯកភាពគ្នាសម្រេចទម្លាក់ថវិកាជាតិចំនួន១២០លានរៀល មកកសាងផ្លូវមួយខ្សែនេះឡើងវិញ ដែលដំណើរការកសាងមកដល់ពេលនេះ ជាងមួយសប្តាហ៍ហើយ។
លោក សុខ សៀម បានបន្តឲ្យដឹងទៀតថា៖ ផ្លូវមួយខ្សែនេះមានប្រវែង២ ៣៥០
ម៉ែត្រ ចាប់ពីចំណុចក្រោយសាលារៀនឆ្នុកទ្រូ រហូតដល់មុខវត្តយុគន្ធរ ជាផ្លូវមួយខ្សែនេះមានឈ្មោះថា ផ្លូវអ្នកតាអាទាំង បានរៀបចំ កសាងចាក់ពង្រីកបន្ថែមឲ្យទទឹង បានធំជាងមុន និងមានកម្ពស់ខ្ពស់១ ម៉ែត្រ ខ្ពស់ជាងមុន ដែលអាចធានាដល់ការធ្វើដំណើរនៅរដូវវស្សាបានគ្រប់ពេលវេលា ។
សូមរំលឹកដែរថាផ្លូវមួយខ្សែ ដែលរៀបចំកសាងនិងជួសជុលឡើងវិញនេះ គឺធ្វើពី ដីស ដោយធ្វើជាថ្មីលើផ្លូវចាស់ ដែលបានរងការខូចខាតដោយអន្លើៗ ហើយនោះ
ក៍ផ្លូវតូច និងទាបមិនអាចធានាការធ្វើ
ដំណើរ នៅរដូវវស្សាបាន ទើបអាជ្ញាធរសម្រេចទម្លាក់ថវិកាកសាងឲ្យប្រសើរឡើងវិញ៕ សុខ គឹមសៀន



































