ពលករខ្មែរ៨០២នាក់ជិះលើរថយន្ត៤៧គ្រឿង ចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ មណ្ឌលកងវ៉ា និងមណ្ឌលឯទៀតក្នុងស្រុក /ក្រុង៨ទៀត ទៅកាន់មណ្ឌលនៃខេត្តសាមី

បន្ទាយមានជ័យ៖ពលករខ្មែរ៨០២នាក់ជិះលើរថយន្ត៤៧គ្រឿង ចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ ;មណ្ឌលកងវ៉ា និងមណ្ឌលឯទៀតក្នុងស្រុក /ក្រុង៨ទៀត ទៅកាន់មណ្ឌលនៃខេត្តសាមីនាថ្ងៃទី ១០ មីនា ២០២១ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យលោកស្រី ប៉ុក ណាឌី ;លោកស្រីរស់ សុផានី អភិបាលរងនៃខេត្ត និងក្រុមការងារ បានជូនដំណើរពលករខ្មែរទាំង ៨០២នាក់ជិះលើរថយន្ត៤៧គ្រឿង ចេញពីមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ ;មណ្ឌលកងវ៉ា និងមណ្ឌលឯទៀតក្នុងស្រុក /ក្រុង៨ទៀត ទៅកាន់មណ្ឌលនៃខេត្តសាមីលំនៅឋានពលករ ៖កំពង់ធំ ព្រៃវែងនិងស្វាយរៀង ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យានប្រសាន៍ថា៖ ពលករដែលជិះរថយន្តដឹកចេញពីមណ្ឌលចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យនោះ មានសុខភាពល្អជាធម្មតាទេ ដោយក្នុងមណ្ឌលចត្តាឡីស័កនោះ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ថែរក្សាយ៉ាងយកចិត្តដាក់ និងផ្គត់ផ្គង់ស្បៀងអាហារទាំងពេលព្រឹក និងថ្ងៃត្រង់ដល់ពួកគាត់ ព្រមទាំងផ្តល់អាហារបន្ថែមទៀតផងដែរ ដូចជា មី និងទឹកសុទ្ធ ក្នុងការធ្វើដំណើរតាមផ្លូវ។
ក្នុងការធ្វើដំណើរតាមផ្លូវនោះ អ្នកគ្រប់គ្រង បានយកចិត្តទុកដាក់ ថែទាំសុខភាពដល់ពួកគាត់ថែមទៀតផងដែរ។ រថយន្តនីមួយៗដាក់មនុស្សចំនួនតិច មិនប្រជ្រៀតគ្នា ស្របតាមវិធានសុខាភិបាល ហើយពេលដឹកទៅដល់ខេត្តនីមួយៗ ត្រូវដឹកបន្តបញ្ជូនទៅតាមមូលដ្ឋាន។ ក្នុងករណីមានការសង្ស័យត្រូវត្រួតពិនិត្យសំណាក និងព្យាបាលបន្តទៀត។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាឱ្យចេញរថយន្តរបស់កងទ័ពចំនួន ២០៤គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ទៅកាន់រាជធានី ខេត្ត ដែលជាគោលដៅរបស់ពួកគាត់។
ទង្វើបែបនេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចបិទការធ្វើចត្តាឡីស័ក នៅតាមបណ្តារព្រំដែន សម្រាប់ពលករដែលមានសភាពធម្មតា លើកលែងតែពលករដែលមានអាការៈខុសប្រក្រតី។
ម្យ៉ាងវិញទៀត ដោយសារស្ថានភាពប្រជាពលរដ្ឋពេលនេះ បានសម្រុកចាកចេញពីប្រទេសថៃកាន់តែច្រើន ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ សម្ដេចតេជោ ហ៊ុន សែន បានតម្រូវឱ្យកងទ័ព ជួយដឹកពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទៅកាន់គោលដៅតាមរាជធានី ខេត្ត ដើម្បីធ្វើចត្តាឡីស័កនៅខាងក្រោយ៕ដោយ៖ឃិន គន្ធា