ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ឃិន ញ៉ាណ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តឧត្តរមានជ័យ
នៅក្នុង ពិធី ចែកអំណោយសាខាកាកបាទក្រហមខេត្តឧត្តរមានជ័យ ត្រូវបានផ្តល់ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋ ១៣គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ និងប្រគល់សង្ក័សីជាអំណោយរបស់ឯកឧត្តមអភិបាលខេត្ត ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋទាំង ២២គ្រួសារ ដែលរងគ្រោះកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅសង្កាត់បុស្បូវ។
ពិធីនេះ ក៏មានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ក្រុមការងារចុះជួយសង្កាត់ លោកអធិការនគរបាលក្រុង កម្លាំងអធិការដ្ឋានក្រុង ប៉ុស្តិ៍រដ្ឋបាលសង្កាត់ យុវជន សសយក ក្រុង សង្កាត់ ក្រុមការងារនារីក្រុង សង្កាត់។
នៅក្នុងការចុះចែកជូនស័ង្កសីនាពេលនោះ ក្រុមការងារបានយកសង្ក័សីប្រគល់ជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដែលរងការខូតខាត និងបានជួយប្រក់ទៅតាមលទ្ធភាព ដែលអាចជួយបាននៅផ្ទះនីមួយៗ។ ការចូលរួមអំណោយសប្បុរសនាពេលនោះមានការផ្តួចផ្តើម ដឹកនាំដោយឯកឧត្តមអភិបាលខេត្ត ដែលក្នុងនោះមានការចូលរួម៖
– ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត សង្ក័សីចំនួន ២៥០សន្លឹក
– សាខាកាកបាទក្រហម ចំនួន ១៣គ្រួសារ ក្នុង ១គ្រួសារទទួលបានឃីត ១ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ និងសាប៊ូលាងដៃ ១ដុំ។
– លោក មឿន លីន ប្រធានក្រុមការងារចុះជួយសង្កាត់ ឧបត្ថម្ភថវិកា ទិញស៊ីប្រូស៊ីម៉ង់ ចំនួន ៤០ម៉ឺនរៀល
– ក្រុមការងារយុវជនគណបក្សក្រុងសំរោង ថវិកាទិញដែកគោលដំសង្ក័សី ញញួរ ថវិកា ៣៨០,០០០រៀល (ថវិកាឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តឧត្តរមានជ័យ៕ដោយ៖ចាន់ ធី




































