ខេត្តបាត់ដំបង÷ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា÷ពលករខ្មែរចំនួន២០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនប្រគល់ឲ្យគ្រូពេទ្យដើម្បីអនុវត្តតាមវិធានការសុខាភិបាលខណះដែលពួកគេនៅតែបន្តនៅចេញពីប្រទេសថែមកស្រុកកំណើតវិញហើយពួកគេព្យាយាមគេចវេះមិនព្រមចូលធ្វើចត្តាឡីស័កក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនប្រគល់ឲ្យគ្រូពេទ្យតែម្តង។
ប្រភពខាងលើបានឲ្យដឹងបន្តថា÷ការប្រទះឃើញនិងធ្វើការឃាត់ខ្លួនពលករខាងលើនេះដោយអនុវត្តវិធានការពង្រឹងគោលដៅនៅតំបន់ព្រំដែនខេត្តបាត់ដំបងនៅថ្ងៃទី១០ខែមីនាកន្លងមកនេះកម្លាំងនគរបាលសហការជាមួយកម្លាំងយោធាបានឃាត់ខ្លួនពលករខ្មែរប្រុសស្រីសរុបចំនួន២០នាក់ដែលវិលត្រឡប់មកពីប្រទេសថៃបានធ្វើដំណើរដោយថ្មើរជើងតាមផ្លូវកាត់ព្យាយាមគេចវេះមិនព្រមចូលធ្វើចត្តាឡីតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាវិធានការរបស់រាជរដ្ឋាភិបាលផងដែរ។
ប្រភពខាងលើបន្តថា÷ពលករដែលមានបំណងគេចវេះមិនព្រមចូលធ្វើចត្តាឡីស័កនេះនៅថ្ងៃកើតហេតុខាងលើបានលបលួចចេញតាមច្រករបៀងចំនួន២គឺនៅត្រង់ចំណុចភូមិចំការត្រប់ក្នុងឃុំបារាំងធ្លាក់សស្រុកភ្នំព្រឹកនិងចំណុចភូមិរស្មីឃុំជ្រៃសីមាស្រុកសំពៅលូនខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ដែរថា÷ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនពលករប្រុសស្រីខាងលើសមត្ថកិច្ចជំនាញក៏បានសាកសួរនិងអប់រំណែនាំរួចក៏បានប្រគល់ទៅក្រុមគ្រូពេទ្យទទួលយកទៅពិនិត្យសុខភាពរួចបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កដែលមានទីតាំងនៅអនុវិទ្យាល័យកូនភ្នំ៣២ដើម្បីយកវត្ថុសំណាកហើយតម្រូវឲ្យតាមដានរយ:ពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ឆ្លងចូលក្នុងសហគមន៍នៅតាមភូមិស្រុកដែលពួកគេរស់នៅ៕សៅ សារិទ្ធ




































