រន្ទះបាញ់បានប្រល័យជីវិតស្ត្រីវ័យចំណាស់ម្នាក់ស្លាប់យ៉ាងអាណោចអធ័ម

0

ខេត្តបាត់ដំបង÷ដោយ​ សៅ សារិទ្ធ

កូនប្រុសយំអោបសព្វម្តាយស្ទើររីងទឹកភ្នែកខណះម្តាយខ្លួនកំពុងកាប់ដំឡូងនៅក្នុងចម្ការក៏ស្រាប់តែធ្លាក់ភ្លៀង១មេលាយឡំផ្គរន្ទះក៏ស្រាប់តែមានរន្ទះបាញ់មកប្រហាជីវិតតែម្តង។បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា÷ហេតុការខាងលើបានកើតឡើកាលពីរសៀលថ្ងៃទី១០ខែមិនាឆ្នាំ២០២១វេលាម៉ោង៣:៤៥នាទីស្ថិតនៅក្នុងចំណុចក្រុមទី០១ភូមិវាលវង់ឃុំតាស្តាស្រុកសំពៅលូនខេត្តបាត់ដំបង។
ប្រភពដដែលឲ្យដឹងថា:មុនកើតហេតុស្ត្រីរងគ្រោះ(សព)បានមកកាប់ដំឡូងនៅក្នុងចម្ការឋិតនៅក្នុងចំណុចខាងលើប៉ុន្មានម៉ោងក្រោយមកក៏មានភ្លៀងធ្លាក់១មេលាយឡំជាមួយផ្គររន្ទះលុះដល់វេលាកើតហេតុខាងលើក៏ស្រាប់តែមានរន្ទះបាញ់ចំស្ត្រីរងគ្រោះឈ្មោះស្រេង.លឿមភេទស្រីអាយុ៥០ឆ្នាំមានទីលំនៅនៅភូមិស្រះចកឃុំសន្តិភាពស្រុកសំពៅលូនបណ្តាឲ្យស្លាប់ភ្លាមៗតែម្តង។
ភ្លាមៗនោះអ្នកកាប់ដំឡូងជាមួយគ្នាក្នុងនោះក៏មានកូនប្រុសស្ត្រីរងគ្រោះម្នាក់ផងក៏បាននាំគ្នាយកស្ត្រីរងគ្រោះមកដាក់លើផ្លូវដើម្បីហៅឡានពេទ្យមកជួយសង្គ្រោះតែគួឲ្យសោកស្តាយទៅដល់គ្រូពេទ្យថាស្ត្រីរងគ្រោះបានស្លាប់ហើយគ្រាន់តែឮសម្តីគ្រូពេទ្យប្រាប់បែបនេះកូនប្រុសយំអោបសពម្តាយស្ទើររីងទឹកភ្នែកតែម្តង។ក្រោយពីគ្រូពេទ្យបានប្រាប់បែបនេះក្រុមគ្រួសារក៏បានដឹកសពទៅលំនៅឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕