ក្នុងខេត្តបាត់ដំបងហាក់ស្ងៀមស្ងាត់បន្តិចក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋនៅថ្ងៃទី១១ខែមីនានេះព្រោះបារម្ភនិងជម្ងឺកូវី១៩រីករាលដាលក្នុងសហគមន៍

0

ខេត្្តបាត់ដំបង  ដោយ​ សៅ សារិទ្ធដោយសាតែនៅតាមដងផ្លូវក្នុងក្រុងបាត់ដំបងហាក់ស្ងាត់ស្ងៀមខុសពីថ្ងៃសព្វដងប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងនៅថ្ងៃទី១១ខែមីនានេះបានលើកឡើងដូចៗគ្នាថា÷ពួកគាត់មិនចង់ចេញទៅណាទេបើសិនជាកន្លែងដែលត្រូវទៅនោះមិនមានអ្វីចាំបាច់សម្រាប់ពួកគាត់។ហើយការស្ងប់ស្ងាត់ក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងនេះដែរក៏ស្របពេលដែលខេត្តបាត់ដំបងបានរកឃើញស្ត្រីម្នាក់វិជ្ជមានជម្ងឺកូវីដ១៩នៅក្នុសហគមន៍នៃស្រុកបាណន់។

ពាក់ព័ន្ធទៅនឹងការកាត់បន្ថយក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងនៅថ្ងៃនេះមន្ត្រីសាលាខេត្តក៏ដូចមន្ត្រីមន្ទីរសុខាភិបាលខេត្តបានលើកឡើងប្រហាក់ប្រហែលគ្នាថា÷ការស្ងប់ស្ងាត់ក្នុងការធ្វើដំណើរទៅមករបស់ពលរដ្ឋនាពេលនេះគឺជាការល្អប្រសើដែលពលរដ្ឋទាំងអស់បានយល់ដឹងអំពីការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ក្នុងសហគមន៍ហើយគួរតែនាំគ្នាផ្អាកការដើររហេតរហូតនិងជួបជុំគ្នាច្រើនមួយរយះសិនក៏ដូចជាពួកគាត់បានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនិងការណែនាំពីរាជរដ្ឋាភិបាលផងដែរក្នុងការទប់ស្ងាត់ការរីករាលដាលក្នុងសហគមន៍នៃជម្ងឺកូវីដ១៩នាពេលនេះ។
ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋជាមួយការរីករាលដាលក្នុងសហគមន៍ក្នុងខេត្តបាត់ដំបងទៅលើស្ត្រីម្នាក់ក៏ស្របតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២១នេះផងដែរ។ដែលសេចក្តីប្រកាសនេះបានបង្ហាញឱ្យដឹងដូច្នេះថា÷កម្ពុជារកឃើញករណីឆ្លងថ្មីចំនួន៣៩នាក់ទៀតហើយដែលក្នុងនោះសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ចំណោមអ្នកឆ្លងទាំង៣៩នាក់នៅព្រឹកនេះក៏មានម្នាក់រកឃើញឆ្លងនៅខេត្តបាត់ដំបងផងដែរ។
សេចក្តីប្រកាសក៏បានបញ្ជាក់ដែរថា÷មនុស្សម្នាក់ដែលរកឃើញលទ្ធផលវិជ្ជមានក្នុងសហគមន័ក្នុងខេត្តបាត់ដំបងគឺជាស្រ្តីជនជាតិខ្មែរអាយុ៣០ឆ្នាំមានអាស័យដ្ឋានស្នាក់នៅភូមិទួលច្រនៀងឃុំបាយដំរាំស្រុកបាណន់ខេត្តបាត់ដំបង។ហើយបច្ចុប្បន្នស្ត្រីខាងលើនេះក៏ត្រូវបានគ្រូពេទ្យនាំយកទៅដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងរួចរាល់ដែរហើយ៕