ក្រុមមន្ត្រីជំនាញរកឃើញគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ១គ្រាប់ក្នុងស្ទឹងសង្កែរ

0

ខេត្តបាត់ដំបង÷ដោយ.សៅ សារិទ្

ក្រុមមន្ត្រីបច្ចេលទេសបានរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ១គ្រាប់ក្នុងស្ទឹងសង្កែក្រុងបាត់ដំបងខណ:ពកពុងតែធ្វើការអភិវឌ្ឍន៍កែលម្អរច្រាំងស្ទឹងសង្កែចៀសវាងការបាក់ស្រុតបន្តទៀតក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទរ៉ុក្កែតចំនួន១គ្រាប់ដែលបន្សល់ពីសម័យសង្គ្រាមស៊ីវិល។


លោកផេង.សិទ្ធីអភិបាលក្រុងបាត់ដំបងបានប្រាប់ថា÷នៅព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២១នេះក្រុមជាងរៀបចំកែលម្អច្រាំងស្ទឹងសង្កែត្រង់ចន្លោះស្ពានថ្មបុរាណនិងស្ពានថ្មថ្មីមុខសាលាខេត្តបាត់ដំបងក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ១គ្រាប់ដែលបន្សល់ទុកពីសម័យសង្គ្រាមដោយគប់នៅបាតស្ទឹងសង្កែស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកតាតន់សង្កាត់ព្រែកព្រះស្តេចក្រុង/ខេត្តបាត់ដំបង។
មន្ត្រីអង្គភាពជំនាញបានឲ្យដឹងដែរថា÷គ្រាប់យុទ្ធភ័ណ្ឌដែលប្រទះរកឃើញខាងលើនេះជាប្រភេទគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះធុនមី៤១(Mi41)ផលិតនៅសហភាពសូវៀតដែលវាមានកម្លាំងខ្លាំងក្នុងការកំទេចរថក្រោះ។
បច្ចុប្បន្នទីតាំងគ្រាប់រ៉ុក្កែត១គ្រាប់នេះក្រោយពីក្រុមបច្ចេកទេសរកឃើញមន្ត្រីអង្គភាពកំចាត់មីនទី២បានចុះហ៊ុំព័ទ្ធដាក់សញ្ញសំគាល់បំរាមដើម្បីធ្វើការពិនិត្យឲ្យបានច្បាស់លាស់ឈានដល់កំណត់ថ្ងៃកម្ទេចចោលនៅហ្នឹងកន្លែងឬក៏នាំយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពរងចាំពេលវេលាបំផ្លាញចោលតាមដែលអាចធ្វើទៅបាន.។