នគរបាលស្រុកបរសេដ្ឋឃាត់ខ្លួនជនជាតិចិន ចំនួន០៦នាក់ ប្រគល់ជូនមន្ទីរសុខាភិាបាលព្រោះដើររហេតរហូតក្នុងមូលដ្ឋាន

0

 

(កំពង់ស្ពឺ)៖ ដោយ.សហការី.កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ០៦នាក់ដែលបានដើររហេតរហូតនៅក្នុងមូលដ្ឋាន រួចប្រគល់ខ្លួនប្រគល់ជូនមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័កនៅមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ។

ការឃាត់ខ្លួនជនជាតិចិនទាំងប្រាំមួយនាក់ បានធ្វើឡើង នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ចំពោះការឃាត់ខ្លួនជនជាតិចិន ចំនួន ០៦នាក់ខាងខាងលើដោយពួកគាត់លួចចេញដើរក្នុងអូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋផ្តេសផ្តាស ហើយត្រូវបានប្រជាការពារប្រទះឃើញនិងងរាយការណ៍ដល់សមត្ថកិច្ចចុះឃាត់ខ្លួនដើម្បីសាកសួរ ។

បន្ទាប់ពីកម្លាំងនគរបាលធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋានស្រុកពេលនេះមន្ត្រីជំនាញមន្ទីរសុខាភិបាលបាននឹងកំពុងទៅយកសំណាក​ និងនាំទៅធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ។

លោក​ វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវយ៉ាងទទូច ដល់គ្រប់បងប្អូនប្រជាពលរដ្ឋ គ្រប់ជាតិសាសន៍ សូមមេត្តាកុំធ្វើទង្វើដែលនាំអោយអន្តរាយដល់សង្គម ដល់ប្រទេស ដល់គ្រួសារ និង ដល់ខ្លួនឯង! ។

លោក វ៉ី សំណាង ក៏បានក្រើបរំលឹកដល់បងប្អូនប្រជាពលរដ្ឋកុំភ្លេចអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានដាក់ចេញនូវវិធានការដើម្បីបង្ការ និង ទប់ស្កាត់នៃការឆ្លងរីករាលដាលនូវជំងឺខូវីដ-១៩ «បីការពារ និងបីកុំ»។