តាកែវ៖ ឯកឧត្ដម អ៊ូចភា អភិបាលខេត្តនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ នៅរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ បានអញ្ជេីញចុះពិនិត្យមណ្ឌលចត្តាឡីស័ នៅក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ នឹងត្រៀមដាក់ពលករ ស្នាក់នៅ និងធ្វេីចត្តាឡីស័កឱ្យបានត្រឹមត្រូវ។
ក្នុងឱកាសចុះពិនិត្យក៏ដូចជាត្រៀមដាក់ពលករនេះដែរ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ដោយធ្វេីការណែនាំទៅដល់បងប្អូនពលករដែលទេីបវិលត្រឡប់មកពីប្រទេសថៃ នឹងកំពុងតែធ្វេីចត្តាឡីស័ក នាពេលនេះ សូមបងប្អូនប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណ៍សម្តេចតេជោ ហ៊ុនសែន ៣កុំនឹង៣ការពារ ដេីម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលកំពុងតែឆ្លងចូលសហគមន៍របស់យេីង។
ជាមួយគ្នានេះដែរ ឯកឧត្ដម អ៊ូច ភា ក៏បានណែនាំបន្ថែមទៅដល់មន្រ្តីជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាឱ្យបានខ្ពស់លេីការងាររបស់ខ្លួននៅក្នុងមណ្ឌលចត្តាឡីស័កនេះ ពិសេសយកសំណាកអោយបានត្រឹមត្រូវ ហេីយក្នុងនោះដែរបងប្អូនពលករដែលកំពុងធ្វេីចត្តាឡីស័ក ក៏ត្រូវតែអនុវត្តនូវវិធានសុខាភិបាល ដោយមិនត្រូវដេីរទៅណាមកណាពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត ពោលរយៈពេល១៤ថ្ងៃត្រូវអនុវត្តអោបានល្អប្រសេីរ ដេីម្បីអោយសហគមន៍របស់យេីង យកឈ្នះកូវីដ១៩ ៕