ភ្នំពេញ ៖ មានរថយន្តម៉ាក FUSO ប្រភេទសណ្ដោងទូរកុងតឺន័រមួយគ្រឿង បានឆ្លងចរន្តភ្លេីងឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង ១២ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្បែរស្តុបណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បេីតាមសម្ដីបុរសម្នាក់ដែលតៃកុងរថយន្តបង្កម៉ាក FUSO សណ្ដោងទូកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-7538 ប្រាប់ឲ្យដឹងថា នៅពេលកេីតហេតុរូបគាត់ធ្វើដំណើរម្នាក់ឯង តាមបណ្តោយផ្លូវណតប្រីតទិសដៅពីជើងទៅត្បូង បំណងទៅកំពង់ផែមាត់ទន្លេ ខណ្ឌដូនពេញ ខណៈនោះគាត់បានជាន់ហ្វាំងក៏ជាប់ធ្វេីឲ្យមានការឆ្លងចរន្តភ្លេីងឆាបឆេះផ្នែកខាងមុខក្រោមកាប៊ីនរថយន្ត និងឮសំឡេងផ្ទុះកង់ថែមទៀត ទេីបភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកដល់យកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់និងយកទឹកជាច្រើនធុងចាក់ តែនៅមិនរលត់ ទើបសមត្ថកិច្ចបានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា ដោយមិនឆេះរាលដាលថែមទៀត និងបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះទេ។
បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានពិនិត្យឃេីញថាមិនបង្កការខូចខាតដល់សម្បត្តិរដ្ឋ ក៏ដូចជាអ្នកដ៏ទៃ ទេីបឲ្យតៃកុងយករថយន្តទៅជួសជុលដោយខ្លួនឯង ៕