អាជ្ញាធរខេត្តឧត្ដរមានជ័យ នាំយកអំណោយក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្ដរមានជ័យ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១០គ្រួសារនៅសង្កាត់សំរោង

0

ខេត្តឧត្តរមសនជ័យ៖  នៅថ្ងៃសុក្រទី១២ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អញ្ជើញចុះជួបសួរសុខសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងនាំយកអំណោយររបស់ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្ដរមានជ័យ នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមអមដំណើរដោយមន្ទីរមន្ទីរ-អង្គភាព កង់កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា អំណោយដែលដែលចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះមានចំនួន១០ គ្រួសារ ដោយក្នុងមួយក្នុងមួយគ្រួសារទទួលបាន
អង្ករ៥០ គីឡូក្រាម, មី១ កេស, ត្រីខ១ យួរ, ទឹកត្រី១ យួរ ទឹកស៊ីអ៉ីវ១ យួរ ប៊ីចេង១ កញ្ចប់និងថវិកា៥០.០០០ រៀល៕ដោយ៖ចាន់ ធី