ការវាយប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិ បាលនឹងក្រុមបះបោរផ្ដាច់ខ្លួននិយម គាំទ្ររុស្ស៊ីបានសម្លាប់ជនស៊ីវិល១០នាក់ ស្ថិតនៅភាគខាងកើតអ៊ុយក្រែនកាលពី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៤ ខណៈដែល ក្រុមស៊ើបអង្កេតជាលក្ខណៈអន្ដរជាតិ ដែលពិនិត្យ និងស្រាវជ្រាវការបាញ់ ទម្លាក់
យន្ដហោះMH-17កំពុងដំណើរការ ទៅមុខនោះ ។ អ្នកទទួលខុសត្រូវជាន់ខ្ពស់របស់ក្រុម ទាមទារបំបែកខ្លួនទីក្រុង ដនណេត បញ្ជាក់ប្រាប់ AFP ថា ការបាញ់ប្រហារ កើតឡើងនៅតំបន់ជាយក្រុង មានអ្នក ភូមិរស់នៅច្រើនបណ្ដាលឱ្យជនស៊ីវិល៦ នាក់បាត់បង់ជីវិត និង១៣នាក់រងរបួស ដែលទាំងនេះជាជនរងគ្រោះចុងក្រោយ បំផុតនៅក្នុងសង្គ្រាមស៊ីវិលរយៈពេល ជាង៣ខែកន្លងមកនេះដែលបានសម្លាប់ មនុស្សយ៉ាងហោច១.១៥០នាក់នោះ ។ យោធាអ៊ុយក្រែនបានបញ្ជាក់ថា ទី តាំងរបស់ពួកគេនៅក្នុងតំបន់ស្ថិតនៅ ក្រោមការវាយប្រហារពីដែនអាកាស, ពីកាំភ្លើងធំ ដែលបាញ់ឆ្លងកាត់ពីតំបន់ គ្រង់គ្រងដោយក្រុមគាំទ្ររុស្ស៊ី ។ កម្លាំងរដ្ឋាភិបាលអ៊ុយក្រែនបានបើក យុទ្ធនាការទ្រង់ទ្រាយធំកាលពីខែមុននេះ ដើម្បីដណ្ដើមគ្រប់គ្រងឡើងវិញតំបន់ ភាគខាងកើតដែលក្រុមបះបោរគាំទ្រ រុស្ស៊ីកំពុងគ្រប់គ្រងនោះ ។ ពួកគេ (ទាហានរដ្ឋាភិបាល)បានអះអាងថា ជិត ផ្ដាច់បានឫសគល់របស់ក្រុមបះបោរនៅ តំបន់ដូណេត ដែលមកពីតំបន់ព្រំដែន ជាប់ជាមួយរុស្ស៊ី និងបក្ខពួករបស់គេ នៅតំបន់ Lugansk នោះហើយ។ ទីក្រុង គៀវបានបញ្ជាក់ថា នៅមិនយូរទៀតទេ កម្លាំងរបស់ពួកបះបោរនឹងត្រូវរលាយ សាបសូន្យ ។
ប៉ុន្ដែក្រុមអ្នកវិភាគលើក ឡើងថា ការវាយប្រហារនៅតាមទីប្រជុំ ជន តាមទីក្រុងនានាធ្វើឱ្យបាត់បង់ជីវិត ជនស្លូតត្រង់ ។ អង្គការសហប្រជាជាតិបានថ្លែងថា មនុស្សជាង១០០.០០០នាក់បានភៀស ខ្លួនពីលំនៅឋានរបស់ពួកគេ ខណៈដែល មានការប្រយុទ្ធគ្នានៅអ៊ុយក្រែននោះ។ ប្រទេសរុស្ស៊ីអះអាងថា ពលរដ្ឋជិតកន្លះ លាននាក់បានភៀសខ្លួនឆ្លងដែនស្វែងរក ជំរំស្នាក់នៅបណ្ដោះអាសន្ន 9