ខេត្តព្រះសីហនុ៖លោកជំទាវ ប្រាក់ ចន្ទសុខា ហិរញ្ញិកគណកម្មាធិការសាខារូមនិង មន្រ្តីសាខា នារសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២១បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋងាយ រងគ្រោះមានជំងឺរាំរ៉ៃ ចំនួន ៣គ្រួសារ រស់នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
អំណោយដែលនាំមកផ្តល់ជូនក្នុងមួយគ្រួសារទទូលបានអង្ករ៣០ គីឡូក្រាម ឃីត ១.មុង១ .ភួយ១ . សារុង១ .ក្រម៉ា១.ទឹកស៊ីអ៊ីវ ១យួរ .កន្ទេល១. មី ១កេស .ត្រីខ ១០កំប៉ុង . អាវចំនួន ៥ .ខោខ្លី ១ .សាប៊ូ ២ដប . ស្បែកជើង ១គូរ.ប៊ីចេង ១កញ្ចប់(១គីឡូ). ប្រេងឆា ១ដប(១លីត្រ). ច្រាសដុសធ្មេញ ១ដើម .ថ្នាំដុសធ្មេញ ១ដប និងថវិកា មួយចំនួនផងដែរ។
ក្នុងឧឱកាសនោះលោកជំទាវប្រាក់ ចន្ទសុខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិត គូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិន មានការរើសអើង វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
ជាមួយគ្នានោះ លោកជំទាវ ក៏បានធ្វើការណែនាំ ទៅដល់បងប្អូប្រជាពលរដ្ឋឲ្យរូមគ្នាការពារកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បី ពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមានត្រូវបន្ត ជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុ វត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រុមការងារបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែប គន្លងថ្មីនិងរក្សាការពារការឆ្លងជំងឺកូវីដ១៩៖១.អនុវត្តរក្សាគម្លាតសុវត្ថិភាពឱ្យបានពី១,៥០ម៉ែត្រ.២.លាងសម្អាតដៃជាមួយសាប៊ូទឹកអាល់កុលឬជែល.៣.ពាក់ម៉ាស់ការពារពេលធ្វើដំណើរទៅទីប្រជុំជនតា.មរយះការចៀសវាងទីកន្លែងបីគឺ៖១.កន្លែងបិទជិតមិនមានខ្យល់ចេញចូលគ្រប់គ្រាន់.២.កន្លែងមានមនុស្សអ៊ូអរមានមនុស្សនៅជិតៗគ្នាច្រើន.៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។
គួរបញ្ជាក់ងដែរថាគិតត្រឹមព្រឹក ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២១នេះ មាន ករណីឆ្លងកូវីដ១៩ ចំនួន ៣៩ នាក់ក្នុងនោះខេត្តព្រះសីហនុមានករណីឆ្លងថ្មីម្នាក់ទេតែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺខេត្តព្រះសីហនុត្រូវបានចាត់ទុកជាចំណុចផ្ទុះកូវីដធំបំផុតបន្ទាប់ពីរាជធានីភ្នំពេញក្នុងព្រឹត្តិការណ៍២០កុម្ភៈប៉ុន្តែក្នុងរយៈពេល៤ថ្ងៃចុងក្រោយខេត្ត ច្រកដឹកជញ្ជូនដ៏សំខាន់នេះអាចគ្រប់គ្រងស្ថានការបានដោយមានអត្រាអ្នកឆ្លងថ្មីទាបបំផុតជាច្រើន ថ្ងៃ ជាប់គ្នា៕នាគសមុទ្រ




































