ឯកឧត្តមស៊ិន. វិរៈ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ឧបត្ថម្ភទឹកសុទ្ធ 200 កេសជូនរដ្ឋបាលខេត្តកំពង់ធំ ដើម្បី​ចូលរួម​ការងារប្រយុទ្ធប្រឆាំងនិងជម្ងឺឆ្លងកូវិដ១៩

0

ខេត្តកំពង់ធំ : ទឹកសុទ្ធ យីហោវីតាល់ ចំនួន ២០០ កេះ ត្រូវបាន ឯកឧត្តម ស៊ិន.វិរៈ ព្រះរាជអាជ្ញា អយ្យការ​អមសាលាដំបូងខេត្តកំពង់ធំ ជួយឧបត្ថម្ភជូនដល់ រដ្ឋបាលខេត្តកំពង់ធំ​ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។

លោក ដួង សារ៉ន និងលោក ឆាយ សុត្រា ជាព្រះរាជអាជ្ញារង តំណាង ឯកឧត្តម ស៊ុន វិរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បាននាំយកទឹកសុទ្ធ ចំនួន២០០កេសមកជួយ ឧបត្ថម្ភជូនរដ្ឋបាលខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកក្នុងការគាំទ្រការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩។
លោកជំទាវ លំ គន្ធារី អភិបាលរង ខេត្ត​តំណាង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានទទួលទឹកសុទ្ធ 200កេស ពីស្ថាប័ន អយ្យការ​សាលាដំបូងខេត្តកំពង់ធំ ដើម្បីបន្តការងារប្រយុទ្ធ​ប្រឆាំងជំងឺឆ្លងកូវីដ19 បន្តទៀត។

មហា​ជន បាន​កោតសរសើរ​ ចំពោះ​ឯកឧត្តម​ ស៊ិន.វិរៈ​ ព្រះ​រាជអាជ្ញា​ អមសាលាដំបូងខេត្តកំពង់ធំ រួមទាំង​មន្ត្រី​ក្រោម​ឱវាទ.តែងតែ​ធ្វើ​ការ​ងារ​មនុស្ស​ធម៌​ជាប្រចាំ.ក្នុង​ការចូលរួម​ចំណែក.ចែក​រំលែក​ជួយ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ និងជួបការលំបាក ជាពិសេស​ចាស់ជរា​ ទុគ៌ត​ជន​ តែង​តែ​នាំយកថវិកា គ្រឿង​ឧបភោគ​បរិភោគ​ជួយឧបត្ថម្ភ​ជាហូរហែ​កន្លង​មក​។
ដោយ​ប៊ុន​រដ្ឋា​